header ads

Sponsor

ព្រះសីហនុៈ យុទ្ធនាការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ អ្នកជិះម៉ូតូ និងចែកមួកការពារសុវត្ថិភាព មកដល់ថ្ងៃនេះ បានដំណើរការជិតមួយខែមកហើយ  នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ សមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យ។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកវរ សេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសំណូមពរយ៉ាង ទទូច សូមឲ្យអ្នកបើក និងអ្នកជិះម៉ូតូទាំងអស់ តាំងពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  សិស្សានុសិស្ស ប្រជាពលរដ្ឋ ពេលធ្វើដំណើរ ទោះជិត ឬឆ្ងាយត្រូវពាក់មួកការពារ សុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា។

ការផ្សព្វផ្សាយអប់រំពញ្ញាក់ស្មារតីក្នុងរយៈពេលមួយខែចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតមក ដល់ថ្ងៃទី១៦ ខែសីហា នេះ គឺនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ សមត្ថកិច្ច នឹងចាប់ផ្តើមធ្វើការផាក ពិន័យទៅតាមច្បាប់ចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post