
ភ្នំពេញៈ យោងតាមគណនីហ្វេសប៊ុក«សំណាង នារីអ៊ុតសក់» បានសរសេររៀបរាប់ ស្តីអំពី ការគ្មានដំណោះស្រាយ សម្រាប់គ្រួសាររបស់គាត់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគរជាន់លើគ្នា បណ្តាលឲ្យប្តីរបស់គាត់ស្លាប់ គៀបជាប់ក្នុងរថយន្ត នៅឯខាងខេត្តព្រះសីហនុ អស់រយៈពេល២ខែកន្លះទៅហើយ មកដល់ពេលនេះ ស្ងាត់ឲ្យឈឹង ពុំមានខាងណាហៅដោះស្រាយសោះឡើយ។
ម្ចាស់គណនីហ្វេសប៊ុក «សំណាង នារីអ៊ុតសក់» បានសរសេររៀបរាប់ថា “តើថ្ងៃណាទៅ ទើបអស់លោកចេញមុខមកដោះស្រាយដល់គ្រួសារនាងខ្ញុំទៅ នេះ២ខែកន្លះហើយណា មិចបានស្ងាត់ឈឹងចឹង ហេតុអីទៅច្បាប់ស្រុកខ្មែរអ្នកមាន គឺនៅដេកលក់ស្រួល ចំណែកអ្នកក្រ គឺកើតទុក្ខអោយងាប់ដូចខ្មោចឆ្កែចឹងមែន”។
គណនីហ្វេសប៊ុក «សំណាង នារីអ៊ុតសក់» បន្តថា “ខ្ញុំបាត់មេគ្រួសារវាជាទុក្ខធំខ្លាំងបំផុតណាស់ទៅហើយ តែនេះខ្ញុំពោះធំផង ជំពាក់លុយធនាគារផង គ្មានអ្នកណារកចំណូលចូលផ្ទះដូចមុនទេ តើអស់លោកដឹងទេ ថាពេលនេះ ខ្ញុំវេទនាខ្លាំងប៉ុណ្ណា ចុះបើរឿងនេះ កើតលើក្រុមគ្រួសារអស់លោកវិញ តើអស់លោកឈឺចាប់ទេ ហេតុអីបានមិនអាណិតដល់ជីវិតមនុស្សដូចគ្នាខ្លះផង។ ក្នុងនាមខ្ញុំជាប្រពន្ធរបស់ជនរងគ្រោះ សូមចិត្តបងប្អូន ដែលនៅក្នុងបណ្តាញសង្គមfbទាំងអស់ជួយអោយយោបល់ផង បុកគេស្លាប់ហើយមិនចូលខ្លួនមកដោះស្រាយអ្វីទាំងអស់ សូម្បីតែលុយចូលបុណ្យ១រយរៀលក៏គ្មានផង បើជាបងប្អូនវិញ តើបងប្អូនឈឺចាប់ទេ”។
សូមបងប្អូនទាំងអស់គ្នាជួយស៊ែរអោយបានគ្រប់ៗគ្នាផង ដើម្បីអោយបានលឺដល់សម្តេចតេជោ ហ៊ុន សែន ផង ព្រោះមានតែលោកទេ ដែលអាចរកយុត្តិធម៌ជូនដល់គ្រួសារនាងខ្ញុំបាន ព្រោះរាល់ថ្ងៃខ្ញុំរស់នៅពិបាកជាងស្លាប់ទៅទៀត ស្គាល់ហើយភាពអយុត្តិធម៌ គឺឈឺចាប់រកអ្វីប្រៀបមិនបានទេ។
សូមបងប្អូនមេត្តាជួយស៊ែរតៗគ្នាផងណា បើអាណិតស្រលាញ់ខ្មែរដូចគ្នា នាងខ្ញុំសូមអរគុណបងប្អូនទុក្ខជាមុន!!!!!៕


