
ភ្នំពេញ៖ បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានឲ្យដឹងថា ថ្ងៃ ២៨ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នឹងបេីកកិច្ចប្រជុំប្រចាំឆមាសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ហើយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក ក៏បានត្រៀមរួចរាល់ក្នុងការលេីកឡេីងពីបញ្ហា ចំចំ ចំពោះភាពអសកម្មរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ការឃុបឃិតជាប្រព័ន្ធ ការរំលោភអំណាច ការមិនអេីពេីចំពោះការអនុវត្តន៍ច្បាប់ ការរំលោភបំពាននានា ដែលយេីងខ្ញុំបានស្រាវជ្រាវឃេីញថ្មីៗនេះ ដេីម្បីរាយការណ៍ផ្ទាល់ជូនសម្ដេចនាយកឲ្យលោកបានជ្រាប និងឈានដល់វិធានការ ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះបើតាមការចុះស្រាវជ្រាវរបស់ប្រធានគណបក្សខាងលើ ដូចករណីប្រេីអំណាចរឹបអូសយកដីកុមារកំព្រា និងសាលាក្ដីសង្ឃឹមនៅក្រុងព្រះសីហនុលក់ឲ្យឈ្មួញ។
ឯកឧត្តម វឌ្ឍនាសាប៊ុង បានចាត់ទុកថា ករណីនេះគឺជារឿងអំពើពុករលួយ ព្រោះក្រោយពីផ្ទុះរឿងនេះក៏មានអនុប្រធានមន្ទីរសង្គមកិច្ចមួយរូបបានយកលុយចំនួន ៤ ម៉ឺនដុល្លារអាមេរិកមកឲ្យខាងសាលាដើម្បីជាថ្នូរកុំឲ្យប្ដឹងតវ៉ា និងផ្សព្វផ្សាយព័ត៌មានទាំងនេះ និងឃុបឃិតជាប្រព័ន្ធក្នុងចេតនាយកដីសាលានេះលក់ឲ្យក្រុមហ៊ុនឯកជន ។


