Sponsor

vivo Y12 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពិសេសគឺកាមេរ៉ាទាំងបី ធានាថាពេញចិត្តអ្នកប្រើប្រាស់តែម្តង។ ក្រឡេកមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y12 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។

Y12 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTH Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទូលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y12 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ដែលមានទំហំ 13MP+8MP+2MP ។ មិនតែប៉ុណ្ណោះព្រមទាំងមានភ្ជាប់នូវមុខងារ AI Super wide-Angle អាចផ្តិតយកទំហំរូបភាពបានទៅដល់ 120 ដឺក្រេ។ ដូចនេះហើយលោកអ្នកអាចផ្ដិតយករូបភាពបានកាន់តែធំជាងមុន។ រឹកតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើឲ្យការកាន់ថ្មបានយូរនិងបង្កើនថាមពលថ្មបានទៀតផង។ Y12 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 2.0 GHz។ វាមាន Ram 3GB & Rom 32GB ដែលអាចឲ្យអ្នករក្សាទុកនូវឯកសារ និងកម្មវិធីផ្សេងៗបានកាន់តែច្រើនហើយដំណើរការលឿនបានយ៉ាងរលូន និងមានលក្ខណៈពិសេសរបស់ Funtouch OS 9 ។ ផ្នែកលើ Android 9.0 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌របស់ Y12 នេះវិញគឺយើងមានជម្រើសថ្មីពីរពណ៌ផងដែរនោះគឺ Aqua Blue និង Burgundy Red។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $159 តែប៉ុណ្ណោះ។

សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y12 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 25 សីហា ឆ្នាំ 2019 នេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor