header ads

Sponsor

នេះគឺជាសប្តាហ៌ទី 3 ហើយសម្រាប់កម្មវិធីនៃការប្រកួតចម្រៀងឈានចូលទៅកាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 1 ផងដែរ។
ចំពោះសប្តាហ៌ទី 2 ដែលបានធ្វើការជម្រុះនៅឯទីរួមខេត្តសៀមរាបផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 សង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងមានកំណើនកើនលើសពីសប្តាហ៌ទី1 ដែលបានធ្វើឡើងនៅឯទីរួមខេត្តបាត់ដំបង។

សម្រាប់ប្អូនៗដែលមិនទាន់បានដាក់ពាក្យនៅក្នុងការប្រឡងសូមរួសរាន់ឡើង ដែលវគ្គជម្រុះបន្ទាប់នឹងធ្វើឡើងនៅខេត្ត ស្វាយរៀង នៅឯ LBN ASIAN Hotel នាថ្ងៃ ព្រហស្បតិ៍ទី 22 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ LBN ASIAN Hotel ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម !

សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី 1 Cambodian Idol Junior Concert  ទាំងអស់គ្នា។ កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ 1 នឹងទទួលបានប្រាក់រង្វាន់រហូតដល់ 100 លានរៀល ពីកម្មវិធី Cambodian Idol Junior។

សម្រាប់នៅរសៀលថ្ងៃទី 21 ខែ សីហា ឆ្នាំ 2019 នេះវិញដែរ នឹងមានព្រឹត្តិការណ៌ប្រគំតន្រ្តី Cambodian Idol Junior Concert ដែលបើកឲ្យបងប្អូនធ្វើការចូលរួមទស្សនាដោយស៊េរី ចាប់ពីម៉ោង 7:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី 4។ ដែលមានការចូលរួមពីកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង រួមទាំងតារាចម្រៀងវ័យក្មេងទាំងពីររូបទៀតមានដូចជា ពេជ្រថៃ និង ឡុងលីគ័ង្គ។
សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! សម្រាប់កម្មវិធី Cambodian Idol Junior នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post