Thursday, August 8, 2019

អ្នកណាខ្លះដឹងអំពីអត្ថប្រយោជន៍ Color OS6 របស់ OPPO Reno?

Tags

ពីមុនលោកអ្នកធ្លាប់តែដឹងថាទូរស័ព្ទ OPPO ប្រៀបបានទៅនឹងអ្នកជំនាញថតរូបកែសម្ផស្ស ប៉ុន្តែមកដល់ជំនាន់ស៊េរី OPPO Reno វិញគឺវាមានភាពប្លែកជាងមុន ដោយវាគឺជាប្រភេទស្មាតហ្វូនដែលបានរចនាឡើង ដ៏គួរឲ្យទាក់ទាញទាំងរូបរាងខាងក្រៅ និង បង្កប់លក្ខណៈពិសេសខាងក្នុងជាច្រើនទៀតទៅលើការបង្ហាញនៅលើផ្ទៃអេក្រង់លាតពេញតែម្តង។ តើលោកអ្នកធ្លាប់ចាប់អារម្មណ៍អំពីតួនាទី និងមុខងារពិសេសរបស់ ColorOS 6 ដែរឬទេ?

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកធ្វើឲ្យស្មាតហ្វូនម៉ូឌែល OPPO កាន់តែមានភាពលេចធ្លោជាងមុន ដោយវាទទួលបាននូវការកែតម្រូវទៅលើ ការរចនាផ្ទៃបង្ហាញថ្មី ពុម្ភអក្សរថ្មី ក៏ដូចជា ការគ្រវាសបញ្ជាជាមួយចលនាផ្សេងៗ

ColorOS 6 ក៏បានបង្កប់នូវចលនាគូសបញ្ជា៥យ៉ាងទៀតនៅក្នុងតួខ្លួនទូរស័ព្ទ OPPO Reno ដូចជា

.មុខងារចលនាលើអេក្រង់ងងឹត (Screen-Off Gestures ) ជាមុខងារដែលជំនួយដល់លោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីណាមួយនៅពេលដែលទូរស័ព្ទរបស់លោកអ្នកត្រូវ Lock សោរ ប៉ុន្តែអាចដំណើរការលឿនជាងមុន។

ឧទាហរណ៍លោកអ្នកយកដៃគូសអក្សរ V នៅលើអេក្រង់បិតនៃទូរស័ព្ទលោកអ្នក នោះ Flash light នឹងបើកបំភ្លឺដោយស្វ័យប្រវត្តិ ប្រសិនបើគូសអក្សរ O នៅលើអេក្រង់បិត គឺមានន័យថាលោកអ្នកចូលទៅកាន់មុខងារបើកកាមេរ៉ា។

.មុខងារចែកអេក្រង់ជាពីរ (Split-screen multitasking ) វាកាន់តែងាយស្រួលបន្ថែមទៀតនៅពេលដែលលោកអ្នកចង់ធ្វើការងារនៅលើកម្មវិធីផ្សេងគ្នា ដែលស្ថិតនៅលើអេក្រង់តែមួយ ដោយលោកអ្នកគ្រាន់តែពុះបំបែកអេក្រង់ជាពីរ ដោយចូលទៅបើក App Split Screen និង យកម្រាមដៃបីរុញអេក្រង់ឡើងលើ នោះលោកអ្នកអាចពុះអេក្រង់លាតពេញនៃទូរស័ព្ទ OPPO Reno របស់លោកអ្នកធ្វើការបានដូចនៅលើអេក្រង់កុំព្យូទ័រដែរ។

.មុខងារថតរូបលើអេក្រង់លាតពេញ (Full-screen camera) ពិតជាឡូយមែនទែន! ដោយលោកអ្នកគ្រាន់តែចូលទៅក្នុងកាន់ Settings icon > Photo Ratio > Full Screen នឹងធ្វើឲ្យលោកអ្នកកាន់តែត្រជាក់ភ្នែក និង រីករាយជាមួយនឹងការថតរូបបែបអេក្រង់លាតពេញ គ្មានស្នាមឆកអ្វីទំាងអស់ ។

.មុខងារថតស៊ែលហ្វីដោយលើបាតដៃ (Gesture Selfie) ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃទាំងប្រាំធ្វើជាសញ្ញា ក្នុងការថតរូបបែបស៊ែលហ្វីខ្លួនឯង និង ថតរូបស៊ែលហ្វីជាក្រុមប៉ុណ្ណោះជាការស្រេច កាន់តែរហ័សមិនចំាបាច់ដាក់នាទី ឬ ចុចលើអេក្រង់ទៀតឡើយ។

.មុខងារជំនួយការឆ្លាតវៃ (Smart Assistant) ជាមុខងារបង្ហាញដំណឹងដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូរស័ព្ទជំនាន់ក្រោយរបស់ OPPO  និង ស៊េរី Reno ព្រោះវាអាចបង្ហាញយើងបន្ថែមនូវសីតុណ្ហភាព ប្រតិទិន មុខងារផ្លូវកាត់ផ្សេងៗ ក៏ដូចជាលេខទំនាក់ទំនងជាមួយមនុស្សសំខាន់របស់យើងផងដែរ (Favorite Contact)។

ដូច្នេះលើកនេះ OPPO Reno មិនមែនមកត្រឹមតែជាអ្នកជំនាញថតរូបប៉ុននោះទេ ប៉ុន្តែវាមកជាមួយនឹង ColorOS 6 ដែលជាផ្ទៃបង្ហាញថ្មី (User Interface) ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ Android 9.0 (Pie)  កាន់តែវៃឆ្លាត កាន់តែផ្ដល់ភាពងាយស្រួលក្នុងការមើល និងការប្រើប្រាស់ទូទៅរបស់អតិថិជនថែមទៀតផង ។ ដូច្នេះចង់ដឹងថា ColorOS 6 ភាពស្រស់ស្អាត និងពិសេសប៉ុណ្ណា សូមលោកអ្នកទស្សនារូបភាពវីដេអូតំណភ្ជាប់នេះ

Feature Ads