header ads

Sponsor

ពិតជាកក្រើកទៀតហើយ! ត្រៀមខ្លួនហើយឬនៅសម្រាប់មិត្តៗ​​ កុមារា កុមារី ដែលស្នេហាទៅលើវិស័យចម្រៀង ហើយចង់ក្លាយខ្លួនទៅជាតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី១ Cambodia Idol Junior Concert  ទាំងអស់គ្នា។​​

កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០លានរៀល ពីកម្មវិធី Cambodia Idol Junior។

ស្មាតហ្វូន vivo តែងតែផ្តល់នូវទំនុបចិត្តនិងភាពជឿជាក់ ជាមួយនឹងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ថ្មីៗជានិច្ច។

ចំពោះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីបើកក្បាលទៅកាន់វគ្គជ្រើសរើសអ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងកំពូលពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior ផងដែរ។ សម្រាប់ការប្រគំតន្ត្រីនេះដែរមានការចូលរួមដោយគណៈកម្មការទាំងបីរូបមានដូចជា លោក ព្រាប សុវត្ថិ ដែលជាតារាតំណាងផលិតផលស្មាតហ្វូន vivo និងលោកឆន សុវណ្ណារាជ រួមនិងកញ្ញា សុខ​​ ស្រីនាង ដែលជាសុទ្ធសឹងតែជាតារាចំរៀងល្បីលំដាប់ជួរមុខនៅកម្ពុជា។ និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។​ សូមបងប្អូនកុំភ្លេចធ្វើការចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង៦:៣០ យប់នេះតទៅ នៅក្នុងស្ទុឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤)។

សូមបញ្ជាក់បន្ថែមសម្រាប់ការទិញពាក្យចូលរួមក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ គឺនិងធ្វើឡើង 5 ខេត្តក្រុង(ជ្រើសរើសអាយុចាប់ពី : 7-17 ឆ្នាំ)

- លើកទីមួយ និងចាប់ផ្តើមនៅថ្ងៃទី 11 ខែសីហា នៅសណ្ឋាគារ ស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង

- លើកទីពីរ និងធ្វើនៅថ្ងៃទី 18 ខែសីហា នៅ The Heritage Walk ទីរួមខេត្តសៀមរាប

- លើកទីបី និងធ្វើនៅថ្ងៃទី 22 ខែសីហា នៅមុខសណ្ឋាគារទន្លៃវៃកូ ក្រុងស្វាយរៀង

- លើកទីបួន និងធ្វើនៅថ្ងៃទី 23 ខែសីហា នៅមុខសណ្ឋាគារ LBN ASIAN ខេត្តកំពុងចាម

- លើកទីប្រាំ និងធ្វើនៅថ្ងៃទី 25 ខែសីហា នៅផ្សារទំនើប Aeon Mall Phnom Penh

សម្រាប់វគ្គជំរុះ គឺនិងធ្វើឡើងនៅដើមខែ 9 នៅក្នុងផ្សារទំនើប Aeon សែនសុខស៊ីធី ជាន់ទី 2 គឺនៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាសតែម្តង។

កម្មវិធីនេះ គឺឧបត្ថម្ភផ្ដាច់មុខដោយ ស្មាតហ្វូន vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរ ដោយស្កេនក្រយ៉ៅដៃលើអេក្រង់ និងមានកាមេរ៉ាសែលហ្វីបចេ្ចកវិទ្យា AI ទំហំ 32 MP!
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post