header ads

Sponsor

ភ្នំពេញៈ ទីតាំងបើក Internet យីហោ Net 365 លួចបង្កប់ល្បែងភ្នាល់បាល់តាមអនឡាញជ្រកក្រោមស្លាក អ៊ីនធើណេត ២៤ម៉ោង ដែលមានទីតាំងជាច្រើ​ន នៅតាមបណ្ដាលខណ្ឌមួយចំនួន  ក្នុងរាជធានីភ្នំពេញ ជាក់ស្តែងទីតាំងអ៊ិនធើណេត បង្កប់ល្បែងស៊ីសងខុសច្បាប់  យីហោ 365 នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច​ខណ្ឌទួលគោកចុះបង្ក្រាប។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ ផ្ទះ លេខ២៦១ ផ្លូវលេខ២៤៥ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ប្រតិបត្តិការនេះ សមត្ថកិច្ច​បានត្រួតពិនិត្យមើលឃើញមានកុំព្យូទ័រទាំងអស់ បើកដំណើរការ មានបើកអនឡាញបាល់ (ភ្នាល់ចាក់បាល់ស៊ីសងតាមអនឡាញ )។

តាមសម្តីបុគ្គលិកណេតខាងលើ៤នាក់ បានបញ្ជាក់ថា ទីតាំងនេះ ពិតជាមានការភ្នាល់ចាក់បាល់តាមអនឡាញពិតប្រាកដមែន ទើបកម្លាំងបង្ក្រាបជាក់ស្តែងតែម្តង។

ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ ១- ម៉ូនីទ័រចំនួន២០គ្រឿង, ២-CPU ចំនួន១២គ្រឿង, ៣- ម៉ៅចំនួន១៨គ្រឿង ឃីប៊តចំនួន១៣, ៤-ធុងឆ្នោតផ្សងសំណាង១, ៥- ឯកសារបុងភ្នាល់បាល់មួយចំនួន។

ចំពោះទីតាំង សមត្ថកិច្ចសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន តែមិនមានការឃាត់ខ្លួនមនុស្សទេ។ ចំណែកវត្ថុតាងពាក់ព័ន្ធល្បែងខាងលើ បានចាប់ដកហូតយកទៅសាលាខណ្ឌ ទួលគោក រក្សាទុក ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post