header ads

Sponsor

កំពង់ឆ្នាំងៈ បទល្មើសនេសាទដាក់របាំងស្បៃមុង និងរបាំសាច់អួនក្រឡាញឹកវែងៗ នៅក្នុងរដូវបិតនេសាទនេះ កើតមានយ៉ាងពេញបន្ទុក នៅក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញនៅតែកើតមានជុំវិញតំបន់ខាងលើ។

នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពីក្រុមអ្នកកាសែតមួយក្រុម បានចុះទៅពិនិត្យឃើញនិងរាយការណ៍ជូន ទើបឃើញសមត្ថកិច្ចចម្រុះ​ចុះទៅបង្ក្រាប នៅចំណុចបទល្មើសខាងលើនេះ គ្រាដែលប្រជាជាពលរដ្ឋនៅក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ។ អ្នកប្រព្រឹត្តបទល្មើស នេសាទ ត្រូវបានគេស្គាល់ឈ្មោះ យាយ នាង បាននិយាយអោយដឹងថា មានរបាំងសាច់អួនចំនួន៨របាំង ដែលក្នុង១របាំង មានប្រវែងប្រមាណ៨០០ម៉ែត្រ ជារបស់ប្រជាពលរដ្ឋមកពីឃុំផ្លូវទូកចំនួន៧របាំង និង១របាំងរបស់ប្រជាពលរដ្ឋភូមិជើងគ្រួស។ ដោយឡែករបាំងស្បៃមុង២របាំង ជារបស់ប្រជាពលរដ្ឋ នៅភូមិជើងគ្រួស ឃុំស្វាយរំពារ។

អ្នក​ស្រីឈ្មោះ យាយ នាង និងអ្នកប្រព្រឹត្តបទល្មើសមួយចំនួនទៀត នៅចំណុចខាងលើនេះបាននិយាយអោយដឹងថា កាលពីឆ្នាំកន្លងទៅ ពួកគាត់បានរត់ការបង់លុយទៅឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងមួយរបាំងៗអស់លុយ៤រៀលលាន ទើបអាចធ្វើរបាំងនេះបាន។ ដោយឡែកនៅក្នុងឆ្នាំនេះ ពួកគាត់ទើបតែបង់ឱ្យអ្នករត់ការអស់ពី៥០ទៅ៦០ម៉ឺនរៀលតែប៉ុណ្ណោះ។

ទាក់ទងនិងការលើកឡើងខាងលើនេះរបស់ប្រជាពលរដ្ឋអ្នកព្រឹត្តបទល្មើសនេសាទ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបដិសេធថា លោកមិនបានដឹងរឿងនេះឡើយ ចំណែកមន្ត្រីថ្នាក់ក្រោមរបស់លោក បានទទួលលុយពីបទល្មើស ឬយ៉ាងណានោះ ក៏មិនបានពាក់ពន្ធ័ជាមួយនោះឡើយ។

ប៉ុន្តែបើមានរបាយការណ៍ច្បាស់លាស់ពីបទល្មើសនេសាទ ទោះស្ថិតនៅក្នុងកន្លែងណាក៏ដោយ គឺលោកត្រូវតែបញ្ជាអោយសមត្ថកិច្ចជលផលរបស់លោកចុះបង្ក្រាបអោយអស់ ដោយមិនទុកឲ្យមានបទល្មើសនេសាទកើតឡើងយ៉ាងអនា​ធិបតេយ្យនោះឡើយ។

គួរបបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៣ ខែសីហា គេពិនិត្យឃើញសមត្ថកិច្ចចម្រុះ​មានមន្ត្រីជ លផលសង្កត់នេសាទពាមឆ្កោក មន្ត្រីយោធាស្រុកកំពង់លែង សហការជាមួយសហគមន៍បានចុះបង្ក្រាបបទល្មើសតាមបញ្ជាររបស់លោកនាយខណ្ឌ ក្រោយពីក្រុមអ្នកកាសែតបានរាយការណ៍អោយភ្លាមៗផងដែរ។

ប៉ុន្តែការបង្ក្រាបរុះរើរបាំងស្បៃមុង និងសាច់អួននៅពេលព្រឹក និងល្ងាចថ្ងៃទី១៣ ខែសីហា បានប្រមាណ៤០% តែប៉ុណ្ណោះ ដោយក្រុមចម្រុះ​បានអះអាងថា នៅថ្ងៃទី១៤ ខែសីហា នឹងបន្តបង្ក្រាបទៀតអោយអស់តែម្តង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post