header ads

Sponsor

ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសឈ្មោះបុគ្គលពីររូបដែលនឹងទទួលបន្ទុកការងារថ្មីដ៏មានសារសំខាន់ដើម្បីជំរុញការអភិវឌ្ឍរួមរបស់ OPPO ទៅលើទីផ្សារសកលរបស់ពួកគេ និងកិច្ចការផ្តល់ជូនអតិថិជននៅជុំវិញពិភពលោកនូវផលិតផលពិត សេវាកម្មឆ្លាតវៃដែលមានគុណភាពនៅក្នុងយុគសម័យថ្មីៗ ដែលតែងតែដើរទៅមុខឥតឈប់ឈរ។ 

ពួកគេទាំងពីរគឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ក្នុងការជម្រុញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និង លទ្ធភាពនៃការលក់ផលិតផលរបស់ពួកគេឲ្យកាន់តែទូលំទូលាយជាងមុន ដែលមានឈ្មោះលោក Alen Wu ដែលត្រូវបានក្រុមហ៊ុនតែងតាំងជា អនុប្រធាននិងជាប្រធានផ្នែកលក់សកល (Vice President and President of Global Sales) ដែលលោកធ្លាប់ធ្វើជាអនុប្រធាននិងជាប្រធានធុរកិច្ចអន្តរជាតិ (Vice President and President of International Business) ។

បុគ្គលមួយរូបទៀត គឺ លោក Brian Shen  ដែលធ្លាប់កាន់មុខតំណែងជាអនុប្រធាននិងជាប្រធានក្រុមហ៊ុនតំបន់ចិនដីគោក (Vice President and President of Mainland China Business ) ត្រូវបានតែងតាំងមុខតំណែងជា អនុប្រធាននិងជាប្រធានផ្នែកទីផ្សារសកល (Vice President and President of Global Marketing) ដោយពួកគេទាំងពីរនឹងត្រូវទទួលការងារសំខាន់បន្ទាប់ពី លោក Tony Chen ជា CEO របស់ OPPO Global។

ទាក់ទងនឹងការតែងតាំងតួនាទីថ្មីនេះ លោក Tony Chen បានមានប្រសាសន៍ថា “ក្រុមហ៊ុនទូរស័ព្ទដៃ OPPO តែងតែដំណើរការអាជីវកម្មរបស់ខ្លួនដោយភាពជឿជាក់ និង ឈរនៅលើចក្ខុវិស័យជាសកលដ៏រឹងមាំគឹ “One Market, One OPPO” ​ ព្រោះពួកយើងចាត់ទុកទីផ្សារសកលជាទីផ្សារមួយដែលពួកយើងត្រូវតែផ្តោតការធ្វើសមាហរណកម្មធនធាននៅទូទាំងពិភពលោកដើម្បីកិច្ចការអភិវឌ្ឍន៍របស់ពួកយើង។ ដូច្នេះទាំងលោក Alen Wu និង លោក Brian Shen  គឺជាអ្នកគ្រប់គ្រងដ៏ឆ្នើមដែលមានសមត្ថភាពទទួលបន្ទុកការងារនេះ ដើម្បីក្រុមហ៊ុនស្មាតហ្វូន OPPO របស់យើង! ហើយខ្ញុំជឿជាក់លើលើការដឹកនាំរបស់ពួកគេ ក្នុងការបន្តនាំឆ្ពោះក្រុមការងារសកលរបស់ពួកយើងឲ្យដំណើការទៅមុខប្រកបដោយទំនុកចិត្ត និង រីកចម្រើនបន្ថែមទៀត” ។

  សូមបញ្ជាក់ថា លោក Alen Wu ធ្លាប់បានបម្រើការងារជាប្រធានធុរកិច្ចអន្តរជាតិនៅ OPPO ចាប់តាំងពីខែ ឧសភា ឆ្នាំ២០១៨ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក្នុងឋានៈលោកជាអ្នកដឹកនាំម្នាក់ លោកបានចូលរួមចំណែកដ៏សំខាន់ដែលធ្វើឲ្យ OPPO ទទូលបានជោគជ័យក្នុងទីផ្សារអន្តរជាតិ និង ពង្រីកបាននូវបណ្តាញក្រុមហ៊ុនជាច្រើនទៀត។ ចំណែកលោក Brian Shen ធ្លាប់បម្រើការងារជាប្រធានក្រុមហ៊ុន OPPO ប្រចាំតប់ចិនដីគោក ចាប់ពីខែឧសភា ឆ្នាំ២០១៨ដូចគ្នា ប៉ុន្តែលោកមានសមត្ថភាពធ្វើឲ្យ Brand  OPPO ឈានមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយលោកមានយុទ្ធនាការពង្រីកទីផ្សារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និង ការសហការគ្នាល្អជាមួយ Brand ល្បីៗជាច្រើនទៀតនៅលើពិភពលោក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post