header ads

សំណព្វចិត្តអើយ! បងប្រើ OPPO Reno 10X Zoom មិនទាន់ថ្នឹកដៃផង អីឡូវលឺថាចេញអាម៉ូឌែលថ្មីមួយនោះដែលមានឈ្មោះថា Reno2 អីណា អីណី ទៀតហើយ…! មិនយល់ថេរ មិនយល់ថេរ (ហាហាហា) ចេញលឿនម៉្លេះ?។

ប៉ុន្មានថ្ងៃនេះឃើញតែព័ត៌មានបែកធ្លាយស្តីពីការបង្ហាញខ្លួនរបស់ស៊េរី Reno ដែលមានឈ្មោះថ្មីថា OPPO Reno 2 ហ្នឹង! ហើយលឺថានឹងត្រូវសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌាមុនគេ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះហើយណាសំណព្វចិត្តបង។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកដេញស៊េរីទូរស័ព្ទកាន់តែព្រឺសំបុរនោះ គឺ ម៉ូឌែល OPPO Reno2 មានបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅ៤គ្រាប់ឯណោះ! សួរដូចឆោត ចុះអីក៏សម្បូរកាមេរ៉ាម្ល៉េះក្រុមហ៊ុន OPPO ហ្នឹង?

(ហាហាហា) មុនដំបូង Admin ស្មានតែជាព័ត៌មានបែកធ្លាយលេងៗ មានណាវាលេងមាន៤គ្រាប់របស់គេមែន ដោយគេសរសេរនៅលើ Poster ជាភាសាអង់គ្លេសថា Quad cam 20X Zoom See More, See Clear (កាន់តែច្រើន កាន់តែច្បាស់) ញាក់សាច់ទ្រើតៗតែម្តង ហ្វេនៗអើយ….។

កាលមុនកូនច្បង Reno 10X Zoom ហ្នឹងមានលក្ខណៈពិសេសគឺមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom គឺវាមានសមត្ថភាពពង្រីកមុំដល់ទៅ៦០ដងអាច Zoomកប់ពពកឯណោះ ដែលអាចចាត់ទុកថាជាកាមេរ៉ាធំជាងគេណាស់ទៅហើយ! ចុះទម្រាំតែមាន 20X Zoom ទៀត! តើវាអាច Zoom បានដល់ទ្វេគុណទេបងប្អូនអើយ គឺ60*2= 120 Zoom(ហាហាហា) គិតលេងៗ ។

លើកនេះមិនហ៊ានលែងសើច ឬ ភ្នាល់ជាមួយមិត្តភក្រ័ខ្ញុំដូចមុនទេ ព្រោះកន្លងមក OPPO ធ្វើស៊ីខ្ញុំច្រើនដែរ ដោយសារតែទាយខុស ព្រោះពួកគេតែងតែមានអ្វីដែលថ្មី និង Surprise ដល់ក្រុមអ្នកគាំទ្រពួកគេជានិច្ច ហើយBrand មួយនេះមិនដែលចុះចាញ់ដៃគូប្រកួតប្រជែងរបស់គេឡើយ គឺពួកគេតែងតែរក្សាការព្យាយាមរបស់ពួកគេ ច្នៃប្រឌិតអ្វីដែលថ្មីដែលយើងនឹកស្មានមិនដល់ ដូច្នេះយើងចាំអ៊ុតទាំងអស់គ្នាមើល៍ថាតើនៅពេលដែល OPPO Reno នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌា ថាវាពិតជាមានកាមេរ៉ា៤គ្រាប់នោះមែនអត់? វាមានទំហំ 48MP ដូចមុនទៀតទេ?

ហើយវាមានសមត្ថភាពប៉ុណ្ណាដែរ?ហើយរូបរាងវាដូចក្នុងរូបPoster ហ្នឹងអត់? ជាពិសេសគឺតម្លៃលក់ជាផ្លូវការនៅទីនោះប៉ុន្មានដែរ! តើវាអាចមានតម្លៃលើឬក្រោម Reno 10X Zoom ប៉ុន្មានទៅ? អ្វីដែលសំខាន់នោះ តែ OPPO Reno2 នេះវានឹងមកទីផ្សារកម្ពុជាដែរឬទេ? បើមកមែនច្បាស់ជាសំណព្វចិត្តបង សំណព្វចិត្តអូន សុំដូរស៊េរីទៀតហើយ (ហាហាហា) ៕

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post