
អ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុនទូរសព្ទ័ដៃ vivo មានត្រកូលតំណាងរបស់ខ្លួន 3 សេរី ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ ៖ បងប្អូននៃត្រកូល V ត្រកូល Y និងត្រកូល S ដែលទើបបានធ្វើការសម្ពោធមួយខែមុននេះ។ ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យនាពេលខាងមុខនេះ ក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយសេរីទៀតហើយ ដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ផងដែរ នោះគឺ ម៉ូឌែល vivo Y12។ បើតាមការប៉ាន់ស្មាននោះ ស្មាតហ្វូននេះ អាចនិងចេញលក់ជាផ្លូវការនៅលើទីផ្សារឆាប់ៗនេះផងដែរ។
យ៉ាងណាមិញចំពោះ vivo Y12 នេះនៅមិនទាន់បានប្រកាសអោយដឹងអំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វាអោយបានជាក់លាក់នៅឡើយទេ។ ដូច្នេះមានតែរង់ចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយស្មាតហ្វូនត្រកូល Y មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ។ ហើយអ្វីដែលពិសេសនោះ vivo នឹងធ្វើការត្រៀមកាដូជូនទៅដល់អ្នកទាំងអស់គ្នាដែលធ្វើជារឿងភាគខ្លីបែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញនាពេលឆាប់ៗខាងមុខនេះដូចគ្នា។
បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី vivo Y12 ហើយនិងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារនៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាននៅក្នុងទំព័រ ផេក vivokh និង ផេក 18th Birthday Wish ទាំងអស់គ្នា ។

