header ads

Sponsor

ភ្នំពេញៈ ប្រិយមិត្តជាច្រើនបានកន្ត្រាក់អារម្មណ៍មិនស្ទើរទេ ពេលទទួលដំណឹងថា តួល្ខោនដ៏ល្បីម្នាក់ ស្រាប់តែអាចមានឱកាសក្លាយជាឯកឧត្តមពិតជាកម្រ ហើយនេះជាសមត្ថភាពពិតប្រាកដដែលគេឲ្យតម្លៃ។ ពេលនេះកាន់តែធ្វើឲ្យលោក អ៊ុល អំអាង មានឈ្មោះ សូម្បីថ្នាក់ដឹកនាំក៏ឃើញមានការចាប់អារម្មណ៍។

ទើបតែត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានមានឋានៈជាឯកឧត្តម លោក អ៊ុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អ៊ុល សំអាង រាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រមុខដឹកនាំ។ លោកត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីសរសើរ ហើយសរសើរទៀត ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខណៈដែលលោករំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់យកចិត្តទុកដាក់ចំពោះខ្លួន ដែលជាសិល្បករល្ខោនបាសាក់។

លោក អ៊ុល សំអាង បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវ ត្រូវបានមហាជនចាប់អារម្មណ៍ ព្រោះតែលោក គឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក់ លោកថា ខ្លួនកាន់តែមានកម្លាំងចិត្ត ដែលត្រូវបានក្រសួងព័ត៌មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។

លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូប ដែលបានបម្រើវិស័យសិល្បៈបុរាណនេះ ប្រមាណ២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យវាទ​យកអស់ការគាំទ្រ។ លោកទើបតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើឯកឧត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណាម្នាក់មានសំណាងដូច។

លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៏នឹងមានកម្លាំងចិត្តតស៊ូ​ផងដែរ ជាមួយនឹងសិល្បៈបុរាណមួយនេះ៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post