Sponsor

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ថតរូប​pre-wedding ថតវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា ពិធីការ សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដ កាដូអាពាហ៍ពិពាហ៍ រថយន្ដ ធនាគារ គ្រឿងសង្ហារឹម  គ្រឿងសម្អាង សរុបជាង៨០ស្ដង់​នឹងធ្វើ​ការបញ្ចុះ​តម្លៃ​លើ​កញ្ចប់​សេវាកម្ម​សម្រាប់​គូស្នេហ៍ ដែល​នឹង​រៀបការ​នា​រដូវ​កាល​ថ្មី​នេះ​ នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ។

ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ នឹងប្រព្រឹត្ដិទៅនាចុងសប្ដាហ៍នេះ នៅថ្ងៃទី៧-៨ កញ្ញា ២០១៩ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដោយនាំមកនូវការតាំងបង្ហាញកញ្ចប់សេវាកម្មនិងផលិតផល​ថ្មី ចុងក្រោយបង្អស់ពាក់ព័ន្ធ​នឹង​ការរៀបចំ​អាពាហ៍ពិពាហ៍ដែលមានការបញ្ចុះតម្លៃពី១០%-៧០%។ 

ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំមង្គលការនាពេលខាងមុខនេះ អាចចំនេញសរុបជាង4000$ លើការកក់សេវាកម្មសម្រាប់អាពាហ៍ពិពាហ៍ពីបណ្ដាក្រុមហ៊ុនល្បីៗមានដូចជា ការថតរូបPre-wedding(ចំនេញពី200$-800$) សម្អាងការនិងតុបតែផ្កា(ចំនេញពី155$-600$) ថតវីដេអូក្នុងថ្ងៃអាពាហ៍ពិពាហ៍(ចំនេញរហូតដល់200$)  កក់ទីតាំងឬសណ្ឋាគារសម្រាប់មង្គលការ(ចំនេញពី500$-2000$) ស្រាវីស្គី(ចំនេញរហូតដល់200$) ស្រាក្រហម(ចំនេញរហូតដល់300$) ភេសជ្ជៈនិងអាហារសម្រន់ពេលព្រឹក(ចំនេញរហូតដល់100$) ពិធីការ(ចំនេញរហូតដល់150$) ការរៀបចំឆាកនិងភ្លើង(ចំនេញរហូតដល់200$) និង កាដូអាពាហ៍ពិពាហ៍(ចំនេញពី150$-300$)។

បន្ថែមពីនេះ ក៏មានការផ្ដល់ជូនពិសេសពីក្រុមហ៊ុនពាក់ព័ន្ធល្បីសម្រាប់ផ្គត់ផ្គត់សម្ភារៈក្នុងការរស់នៅទៅកាន់គូស្វាមីភរិយាថ្មីពីរថយន្ដMG របស់អង់គ្លេស(ថែមជូនប័ណ្ឌសាំងចំនួន 300$) ពីគ្រឿងសង្ហារឹមម៉ាក Ashley មកពីអាមេរិក(ថែមជូនសាឡុងខា្នតតូចមួយ) និងពីធនាគារស្ថាបនា (ថែមជូនកាបូបកីឡា អាវយឺត ឆ័ត្រ កែវទឹក) ថែមទៀតផង។

ទន្ទឹមគ្នានេះ នឹងមាន​ការដើរ​ម៉ូដបង្ហាញ​សំលៀកបំពាក់​កូនកំលោះ​កូនក្រមុំ ដែលទើបនឹង​រចនា​ថ្មី​ពី​សម្អាងការនិងហាង​កាត់ដេរ​ច្នៃ​ម៉ូដ​ដែល​រួមបញ្ចូល​ទាំង​សម្លៀកបំពាក់​បុរាណនិងសម័យ រួមជាមួយការសម្ដែងរបាំបាឡេ និងរបាំប្លែកថ្មីៗសម្រាប់រដូវការអាពិពាហ៍ពិពាហ៍ខាងមុខនេះពីពិធីការ ឈូក ប្រណិតផងដែរ។​

​គូស្នេហ៍​ដែល​កំពុង​រៀបចំ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន និង ឪពុកម្តាយ​ដែល​កំពុង​រៀបចំ​ថ្ងៃ​ពិសេស​ឲ្យ​បុត្រ​ធីតា អាច​អញ្ជើញ​ចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ និង​ស្វែងយល់​បន្ថែម​ពី​គុណភាព តម្លៃ ការផ្តល់ជូន​បន្ថែម និង សេវា​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ ដើម្បី​ជ្រើសរើស​សេវាកម្ម​សមស្រប ជាមួយ​គុណភាព​ល្អ​បំផុត​។ 

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹមAshley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី ធនាគារកាណាឌីយ៉ា Jack Daniels, Best Solution, Pepper Media, ធនាគារស្ថាបនា និង ហាងកាត់សម្លៀកបំពាក់នារសា ។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ តាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor