Sponsor

កំពង់ធំៈ ពិតជាសាហាវណាស់ កូនប្រសាហ៊ានលើកដៃសម្លាប់ម្ដាយក្មេក ដោយសារគំនុំ។ឃាតកម្មដ៏ឃោឃៅនេះ កើតឡើងកាលពីវេលាម៉ោងប្រហែល២៖៣០នាទីយប់ តែដឹងម៉ោង៥ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ដួល ឃាង ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានឃាតកកាប់ឲ្យរបួសសុះសាច់។

តាមការបំភ្លឺពីអ្នកជិតខាង​ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ពេលហូបបាយរួច ជនរងគ្រោះ បាននាំចៅៗពីរនាក់ ទៅ​ដេកនៅលើផ្ទះធម្មតា លុះព្រឹកឡើងម៉ោងប្រហែល៥ភ្លឺ ឈ្មោះ លក ខ្នាត អនុប្រធានភូមិបានឮចៅយំនៅលើផ្ទះ ហើយដើរទៅមើលឃើញ ស្ត្រីរងគ្រោះដេកស្លាប់នៅលើផ្ទះ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានថា នេះជាករណីឃាតកម្ម សម្លាប់​ដោយប្រើឧប្បករណ៍រឹង និងមុត កាប់ទៅលើស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ​​ឃាតក គឺជាកូនប្រសាឈ្មោះ ម៉ុល វុទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំពោះមុខសមត្ថកិច្ចឃាតក បានសារភាពថា មូលហេតុដែលខ្លួនសម្លាប់ម្ដាយក្មេក ដោយសារ​រឿងគំនុំ។

បច្ចុប្បន្នឃាតក ត្រូវបាន​សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor