
ស្ទឹងត្រែងៈ បុរសម្នាក់ ដែលជាមន្ត្រីមន្ទីរផែនការខេត្តស្ទឹងត្រែង បានស្លាប់ភ្លាមៗ ខណៈជនរងគ្រោះបានយកឆ្នាំងសាកថ្មទូរស័ព្ទ មកដោតជាមួយព្រីភ្លើង ដើម្បីសាកថ្មទូរស័ព្ទក្នុងបន្ទប់របស់ខ្លួន ដែលត្រូវទឹកលិច។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិសង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៩ ម្សិលមិញ។
សពជនរងគ្រោះឈ្មោះ ប៊ិ សុដែន មានមុខងារជាមន្ត្រីធ្វើការក្នុងមន្ទីរផែនការខេត្តស្ទឹងត្រែង រស់នៅក្នុងភូមិកើតហេតុខាងលើ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕


