header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយខណ្ឌចំការមន និង កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងភ្នំពេញចាប់បានហើយ ក្រោយពីឆក់ទូរសព្ទ័ដៃជនជាតិចិនបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់ កាលពីថ្ងៃ២៩ខែសីហាឆ្នាំ២០១៩វេលាម៉ោង២១ និង៤០នាទី
កើតហេតុនៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឲ្យដឹងថាលទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ០៦ខែកញ្ញាឆ្នាំ២០១៩ កំលាំងនគបាលប៉ុស្តិបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកំលាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ។

បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២ នាក់ មធ្យោបាយ(ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង)ព្រមទាំងដកហូត វត្ថុតាងទូរសព្ទ ០១គ្រឿងដែលជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរបានសារភាព និងកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post