header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ស្រវឹង បើករថយន្ត RX330 ចូលទៅកន្លែងម៉ាស្សាមួយ​  រួចចេញមកវិញ  ស្រាប់តែថា ត្រូវបានគេបន្លំលួចដូរស្បែកជើង បង្កអោយមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្ទះយីហោ ១៦៩ ម៉ាស្សាកោសជប់ តម្លៃ​៣ដុល្លារ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង។

បុរសដែលចោទថានារីម៉ាស្សាបន្លំដូរស្បែកជើង គឺមិនបានអោយស្គាល់អត្តសញ្ញាណនោះទេ  គ្រាន់តែដឹងថា វ័យប្រហែលជាង៣០ឆ្នាំ ជិះរថយន្តម៉ាកឡិច​ស៊ិស RX៣៣០ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ  2AY-3569។

បើតាមប្រភពពីនារីៗបម្រើការនៅកន្លែងហាងម៉ាស្សាកោសជប់ខាងលើ បានអោយដឹងថា  មុនពេលកើតហេតុ គេបានឃើញ បុរសខាងលើ បានបើករថយន្តម៉ាកឡិចស៊ិស RX330 ពណ៌ ប្រផេះមួយគឿង បានមកឈប់ ហើយក៏បានហៅនារីម្នាក់ អោយចូលទៅម៉ាស្សាអោយខ្លួន   លុះដល់ពេលម៉ាស្សាចប់សព្វគ្រប់ ក៏ស្រាប់តែបុរសរូបនោះ ចេញមកវិញ មិនទាន់បានអោយ  ថ្លៃសេវាផង ក៏ស្រាប់តែបុរសរូបនោះរករឿងថា មានអ្នកបន្លំដូរស្បែកជើងរបស់គាត់ ដោយរូបគាត់មកពាក់ស្បែកជើងស៊កតម្លៃជិត១០០ដុល្លារ  ហើយហេតុអ្វីបានឃើញស្បែកជើងជំពាម កញ្ចាស់មកវិញចឹង ហើយក្នុងហេតុការណ៍ពួកគាត់ជានារីម៉ាស្សាទាំងអស់បាននាំគ្នាស្បត់ថា មិនបានយកស្បែកជើងគាត់ដែរ ព្រោះថា ជារឿងចំឡែកធ្លាប់តែ​​ថា ចូលម៉ាស្សាបាត់លុយ  បន្លំដូរលុយសែន តែបុរសរូបនេះ មកម៉ាស្សា បែរជាបាត់ស្បែកជើងទៅវិញ។

ដោយឡែក ខាងរថយន្តបុរសដែលចូលទៅម៉ាស្សា គាត់បានអះអាងថា ពិតជាបាត់ស្បែក ជើង ត្រូវបានគេបន្លំដូរពិតប្រាកដមែន ពីព្រោះរូបគាត់មានឡាន មានមាសពាក់ រឿងអ្វីមក ចង់ ធ្វើស៊ីរឿងបាត់ស្បែកជើងប៉ុណ្តឹងទៅវិញ។

ក្នុងហេតុការណ៍នេះ ភាគីទាំងសង្ខាងនៅតែរឹងទទឹងប្រកែកគ្នាយកត្រូវរៀងៗខ្លួន រហូតផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងសាកសួរផងដែរ។

បន្តិចក្រោយមកភាគីខាងបុរសជាភ្ញៀវ កើតទុកមិនសុខចិត្ត គឺចង់អោយសមត្ថកិច្ចហៅមេការអោយទៅប៉ុស្តិ៍សមត្ថកិច្ច ដាក់ពាក្យបណ្តឹង តែពេលនោះសមត្ថកិច្ចក៏ដឹកមេការទៅប៉ុស្តិ៍​ បែរជា មិនឃើញ បុរសជាភ្ញៀវទៅមិនដឹងជាបើករថយន្តទៅបាត់ ដោយមិនទាន់បានអោយលុយថ្លៃ សេវាម៉ាស្សាចំនួន៣ដុល្លារផង។

ក្រោយកើតហេតុ ស្រ្តីមេការ ក៏ត្រូវសមត្ថកិច្ចអោយត្រលប់ទៅផ្ទះ ធ្វើការរកស៊ីដូចធម្មតាទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post