header ads

Sponsor

ស្វាយរៀងៈ មនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបានកើងឡើងកាលពីវេលាម៉ោង៧៖១៥នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងអ្នកថ្មើរជើង លើផ្លូវក្រាលកៅស៊ូលេខ៣១៧  ស្ថិតក្នុងភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ច បានឱ្យដឹងទៀតថា ម៉ូតូបង្កម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១M-១៦១១ បើកបរដោយឈ្មោះ វង សារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាម៉រឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) មានអ្នករួមដំណើរមួយនាក់ឈ្មោះ ទិត្យ សុភ័ត្រ្តា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល (មិនពាក់មួយសុវត្ថិភាព) ទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុខាងលើ ក៏​ជ្រុលទៅបុកអ្នកថ្មើរជើងដែលកំពុងដើរអែបចិញ្ចើមផ្លូវខាងលិចពីត្បូងទៅជើងឈ្មោះ ស ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រញូង  ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់។

សមត្ថកិច្ច បានបន្ថែមទៀតថា ករណីនេះអ្នករងរបួសទាំងបីនាក់ បានបញ្ជូ​នទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកឯម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល (ម៉ូតូខូចខាតស្រាល)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post