Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ស្រាវជ្រាវឃាត់ខ្លួន កាលពីម៉ោង៥ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចមុខផ្សារបឹងទំពន់ ផ្លូវ៣៣BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ ឈ្មោះ ហាន វីន ហៅ វី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះ លេខ៣១ ផ្លូវលេខ៨៩BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ (ផ្ទុកសារធាតុញៀន )។​ ទី២ ឈ្មោះ ខៀវ បូណាវី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មិនមានផ្ទុកសារធាតុញៀន )។

ជនសង្ស័យ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ម៉ាកនិច នៅចំណុចក្នុងផ្ទះជួលផ្លូវលេខ ៨ បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក។ ម្ចាស់ម៉ូតូឈ្មោះ ស្រេង ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ និស្សិត ទីលំនៅផ្ទះជួលផ្លូវលេខ៨ បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ម៉ូតូជនរងគ្រោះឈ្មោះ ស្រេង ស៊ីថា ម៉ាកនិច ពណ៌ទឹកប្រាក់ លេខតួ៣៣៨១៩៦, លេខ ម៉ាស៊ីន៥២៣៣៨២៣២ ពាក់ស្លាក លេខព្រៃវែង 1N 8974។ វត្ថុតាងចាប់យក ក្នុងពេលឃាត់ខ្លួនជនសង្ស័យ រួមមាន៖  ដែកចុងស្រួច១, សោបំពង់លេខ៨១, កូនសោម៉ូតូ២, ទូរស័ព្ទដៃ ចាស់១គ្រឿង ម៉ាកណូគា ពណ៌ក្រហម និងម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1HK 0872 (ជារបស់ជនសង្ស័យឈ្មោះ ហាន វីន )។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor