header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល បំណងចូលលួចទ្រព្យសម្បត្តិ តែសំណាងមិនល្អ ត្រូវបាន​សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចាប់វាយខ្នោះភ្លាមៗ កាលពីវេលាម៉ោង១២៖៥០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យឈ្មោះ នី រ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងទីកន្លែងស្លាក់នៅមិនពិតប្រាកដ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ មានប្រជាពលរដ្ឋម្នាក់ទូរស័ព្ទប្រាប់ថា មានជនសង្ស័យកំពុងលួចឆ្កឹះសោបន្ទប់ជួល។ ភ្លាមៗនោះលោកក៏ដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗជាក់ស្ដែងតែម្ដង។

បើតាមការរៀបរាប់ពីម្ចាស់ផ្ទះជួល បានអោយដឹងថា មុនពេលកើតហេតុ កម្មករកម្មការិនី ដែលជួលបន្ទប់ស្នាក់នៅរបស់គាត់ គឺចាក់សោរ​បន្ទប់ ហើយទៅធ្វើការងារអស់ជាធម្មតា ហើយគាត់ក៏អង្គុយក្នុងផ្ទះមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យម្នាក់ ដើរឆ្កឹះសោបន្ទប់ជួលស្ទើរតែគ្រប់បន្ទប់។ ពេលនោះគាត់ ក៏បានទូរស័ព្ទហៅសមត្ថកិច្ច ដើម្បីអោយជួយអន្តរាគមន៍ និងចាប់បានភ្លាមៗផងដែរ។

ប្រភពពីម្ចាស់ផ្ទះជួល បានបន្តទៀតថា នៅផ្ទះជួលរបស់គាត់មិនមែន ទើបមានលើកទីមួយនោះទេ ករណីឆ្កឹះសោបន្ទប់នេះ គឺមានជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់បាត់បង់ទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនដែរចាប់បាននោះទេ ទើបតែលើកនេះចាប់បានជាក់ស្ដែងតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post