header ads

Sponsor

ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ បើករថយន្ត  NISSAN FORTUNER ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកដើមឈើមួយដើម បណ្ដាលឲ្យខ្ទេចរថយន្តមួយកំណាត់មុខផ្នែកខាងស្ដាំយ៉ាងដំណំ  ហើយបាក់កាឡេកង់មុខបើកទៅមុខលែងរួច និងដើមឈើខូចខាតបន្តិចបន្តួចប៉ុណ្ណោះ  តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ លុះសមត្ថកិច្ចចុះមកពិនិត្យមើល ក៏អនុញ្ញា​ឲ្យស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈមេឃនៅបន្តរលឹមស្រិចៗនោះ គេបានឃើញបុរសនារីពីរនាក់ប្ដីប្រពន្ធ បើករថយន្តមួយគ្រឿងម៉ាក នីសាន់ហ្វ័រ ថែន័រ NISSAN FORTENER ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-5021បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងលឿនលឿន  ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះ  រេចង្កូតមកខាងស្ដាំដៃ  ទៅបុកដើមឈើមួយដើមនៅលេីចិញ្ចើមផ្លូវពេញទំហឹង  បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងបាក់កាឡេកង់មុខខាងស្ដាំ បើកទៅមុខលែងរួច តែសំណាងល្អ  មិនបណ្ដាលឱ្យពួកគាត់ទាំងពីរនាក់នោះ រងរបួសនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងទំពុនទី១  បានចុះមកពិនិត្យមេីលជាក់ស្ដែង  គឺមិនខូចខាតដល់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ទេ គ្រាន់តែខូចដើមឈេីតិចតួចប៉ុណ្ណោះ ទើបរាយការណ៍ប្រាប់ផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានដឹង រួចអនុញាតិឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយករថយន្តបង្កទៅជួសជុលដោយខ្លួនឯង បាត់ទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post