header ads

Sponsor

ខេត្តព្រះសីហនុ៖ កាលពី​ព្រឹកថ្ងៃទី​ ២៣ ខែ​កញ្ញា​ ឆ្នាំ​ ២០១៩ កម្មករ​កម្មការិនី​ជាច្រើន​នាក់​របស់​កាសុីណូ​ (ជយកាសុីណូ​) នៅក្នុង​សង្កាត់លេខ២​ ក្រុង​ព្រះសីហនុ​ បានធ្វើការ​តវ៉ា​រឿងមេការ​ជន​ជាតិចិន​វាយ​មេការជនជាតិខ្មែរ​ រងរបួស​ ​។

បើតាម​កម្មករ​ដែលធ្វើការ​តវ៉ា​នោះបានលើកឡើងថា​ ជនជាតិ​ម្នាក់ជាមេការ​បាន​យក​ចាន​ដាក់​កន្ទុយបារី​វាយ​ទៅលើ​មេការ​ខ្មែរ​ដែលកំពុងធ្វើការ​នៅក្នុង​កាសុីណូ​ ដោយ​ចោទថា​ មេការ​ខ្មែរ​(ជនរងគ្រោះ​) រូបនេះ​បាន​ប្រើល្បិច​ឲ្យ​ភ្ញៀវ​ដែលមក​លេង​ល្បែង​ក្នុង​កាសុីណូនេះឈ្នះ​លុយ​ពីខាង​កាសុីណូ​ច្រើន​ ទើប​ជនជាតិ​ចិន​(ជនបង្ក)ដែលជា​មេការ​រូបនេះ​រករឿង​វាយតែម្ដង​។

កម្មករ​បានលើកឡើងទៀតថា​ បន្ទាប់ពី​ត្រូវបានវាយរួចមក ថៅកែ​កាសុីណូ​ទាំងនោះ​បាន​ប្ដឹង​ទៅស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ​និងបានដឹកយកជនរងគ្រោះ​ទៅស្នងការទៀតផង ទើប​ពួកគាត់​លើកគ្នា​ធ្វើការ​តវ៉ា​ស្នើសុំ​ឲ្យ​ខាង​ថៅកែ​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ មាន​មន្ទីរការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រះសីហនុ​ ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ពិសេស​លោក​ ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ និង​ លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ មេត្តា​ជួយ​រកដំណោះ​ស្រាយ​ជូនពួកគាត់ផង​។

បើទោះជា​ក​ម្មករ​ កម្មការិនី​ជាច្រើន​នាក់​បានធ្វើការ​តវ៉ា​ជាច្រើន​ម៉ោង​យ៉ាងណា​ក្ដី​ ក៏គេ​បាន​សង្កេត​ឃើញ​ថា​ មិនមាន​ក្រុមការងារ​របស់​មន្ទីរ​ការងារ​ ខេត្តព្រះសីហនុ​មក​ធ្វើការ​សម្របសម្រួល​ឬ​ដោះស្រាយ​នោះឡើង​រហូត​ដល់ម៉ោង​ជាង​១១ ថ្ងៃ​ដដែល​នេះ​។ គេក៏បាន​ឃើញ​មាន​ប៉ូលិស​ម្នាក់​បាន​ដើរចូល​ទៅ​ក្នុង​កាសុីណូ​ខាងលើនេះ​ផងដែរ​ ដោយមិនដឹង​ថា​ គាត់​ចូលទៅដោះស្រាយ​ឬយ៉ាងណានោះទេ។

ពាក់ព័ន្ធ​កម្មករ​ធ្វើការ​តវ៉ានេះ​ ភ្លាមៗ​ភ្នាក់ងារ​ព័ត៌មាន​យើងក៏បាន​ធ្វើ​ការជូនដំណឹង​បឋម​ទៅ​លោក​ យ៉ូវ​ ខេមរា ប្រធានមន្ទីរ​ការងារ​ខេត្ត​រួចហើយ​ ដោយ​ស្នើសុំ​ឲ្យ​ខាង​មន្ទីរ​ចាត់ក្រុមការងា​រ​ចុះ​មកពិនិត្យដោយ​ផ្ទាល់​ទៀត​ផង​ ប៉ុន្តែ​ប្រហែលជា​លោក​មាន​ការ​មមាញឹក​ខ្លាំង​ទើប​មិន​បាន​ចុះមក​​ភ្លាមៗ​នោះ​។ ចំណែកឯ​ខាង​អ្នក​តំណាង​កាសុីណូ​ព័ត៌មាន​យើងមិនបាន​ឃើញ​បង្ហាញមុខ​និង​មាន​វត្តមាន​ចំពោះ​ការតវ៉ា​នេះទេ​។(ព័ត៌មាន​លំអិត​យ៉ាងណានោះ រហូត​មកដល់​ល្ងាច​ថ្ងៃទី​ ២៣ ខែកញ្ញា​ ឆ្នាំ​ ២០១៩ មិនទាន់បានទទួលនៅឡើយ)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post