header ads

Sponsor

ភ្នំពេញ៖ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសម្តែងការហួសចិត្តចំពោះចៅហ្វាយខេត្តកំពង់ឆ្នាំង លោក  ឈួរ ច័ន្ទឌឿន  ដែលបានយកលិខិតបែបបទរដ្ឋបាលសាលាខេត្តសុីញ៉េ បោះត្រា ចុះលេខចេញទៅបម្រេីសេវាឯកជនទៅវិញ ដោយហៅភ្ញៀវ មកហែជំនូន កូនលោកធំម្នាក់នៅក្នុងក្រសួងមួយ។

យោងតាមសំណេររបស់លោកប្រធានបក្សខ្មែរក្រោក បានសសេរសារបង្ហោះអមទៅដោយលិខិតរបស់លោកលោក  ឈួរ ចន្ទ័ឌឿន  ចៅហ្វាយខេត្តកំពង់ឆ្នាំង កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែលិខិតនោះត្រូវបានបែកធ្លាយធ្នាក់មកដល់ដៃលោក ដោយលោកបានយកមកបង្ហោះដោយសរសេររៀបរាប់ថា ៖ យកលិខិតរដ្ឋបាលសាលាខេត្ត ស៊ីញ៉េ បោះត្រា ចុះលេខ ដេីម្បីបម្រេីសេវាឯកជនគឺ ហៅភ្ញៀវ មកហែជំនូន ។

ហេីយរដ្ឋបាលខេត្តមានស៊ីឈ្នួលហៅភ្ញៀវអញ្ចឹងផង ?ត្រឹមលិខិត នេះមួយសន្លឹក វាស់ស្ទង់បានពីកម្រិតចំណេះដឹង របស់ចៅហ្វាយខេត្តហ្នឹងហេីយ ៉។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post