header ads

Sponsor

បន្ទាយមានជ័យៈ នៅក្នុងខេត្តបន្ទាយមានជ័យ មួយរយៈក្រោយមកនេះ ជំនន់ទឹកភ្លៀងបាននិងកំពុងធ្វើការគំរាមកំហែងស្រុក-ក្រុងមួយចំនួន ស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លំនៅដ្ឋានជាច្រើនខ្នង ត្រូវបានរងការលិចលង់ មនុស្សចាស់ ក្មេង ជាប់ពាន់ ត្រូវបានបង្ខំចិត្តចាកចេញទៅរកទីទួលសុវត្ថិភាព រួមទាំងសត្វពាហនៈផងដែរ។

សូមបញ្ជាក់ថា ស្រុក-ក្រុងដែលកំពុងទទួលរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងមាន ស្រុក អូរជ្រៅ ស្រុកស្វាយចេក ស្រុកថ្មពួក ក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ។

រដ្ឋបាលស្រុក ក្រុង ដែលទទួលរងគ្រោះបាននិងកំពុងយកចិត្តទុកដាក់ចុះពិនិត្យនិងជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន នាំយកទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងនោះក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តលោក អ៊ុ រាត្រី បានចុះផ្ទាល់ទៅគ្រប់ស្រុក-ក្រុងដែលរងគ្រោះដើម្បីពិនិត្យមើលពីកំរិតកំពស់ទឹកដែលហក់ឡើងជារៀងរាល់ថ្ងៃ។ហើយក៏បានចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព។

លោកអភិបាលខេត្តបានធ្វើការណែនាំ និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់  កងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយដោះស្រាយរាល់បញ្ហាប្រជាពលរដ្ឋដែលនឹងអាចទទួលរងគ្រោះធម្មជាតិដោយទឹកជំនន់ នៅក្នុងភូមិសាស្ត្រខ្លួន ។ជាមួយគ្នានោះដែរលោកអភិបាលក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយត្ន័ចំពោះកូនៗតូចៗកុំអោយចុះលេងទឹកជៀសវាងរងគ្រោះជាយថាហេតុ ហើយដើម្បីសុខសុវត្ថិភាពក៏គួរនាំគ្នាបរិភោគស្អាត ផឹកស្អាត និងរស់នៅស្អាត។

សូមបញ្ជាក់ផងដែរថាដើម្បីសំរួលដល់ការស្នាក់អាស្រ័យបណ្តោះអាសន្នលោក អ៊ុ  រាត្រី ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមានត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី នំធុង សារុង និងអង្ករ ព្រមទាំងផ្តល់តង់ក្រាលដេក និងសំពត់កៅស៊ូបាំងភ្លៀងក្នុងរោងផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post