Sponsor

តាកែវៈ នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា  ឆ្នាំ២០១៩ វេលាម៉ោង៤៖៣០នាទីរសៀល ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅភូមិ សូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ថា មានករណីបាត់ម៉ូតូមួយករណី កម្លាំង អធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ  និង កម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់ តាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណៈនោះ ក៏បានប្រទះជនសង្ស័យម្នាក់  ក៏ឃាត់នាំយកមកសាកសួរនៅអធិការដ្ឋាន។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ   ចំនួន២គ្រឿង ដោយទី១ លួចនៅចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ម៉ូតូម៉ាកហុងដាគុបជ្រុង  និងមួយគ្រឿងទៀតម៉ាកហុងដាដ្រីម លួចនៅចំណុចភូមិគោកឃ្មោង ឃុំអង្កាញ់  ស្រុកទ្រាំង  ដោយបានធ្វើសកម្មភាពលួចម្តងមួយៗ ដោយលើកទី១ លួចម៉ូតូគុបជ្រុងហើយយកទៅផ្ញើកន្លែងផ្ញើម៉ូតូនៅជិតវត្តខ្សឹង និងលើទី២លួចម៉ូតូហុងដាដ្រីម ខណៈកំពុងជិះគេចខ្លួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ អ៊ុង ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំ អង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងសំណុំរឿងតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានប្រគល់ ជូនម្ចាស់វិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor