Sponsor

ព្រះសីហនុៈ បុរសម្នាក់ បាន​ពុលផ្សិតបណ្តាលអោយបាត់បង់អាយុជីវិត កាលពី​វេលាម៉ោង២៖២០នាទីរសៀល​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអ៊ុងម៉ុង តំបន់វារីអគ្គិសនី គីរីរម្យ១ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សាកសពបុរសខាងលើឈ្មោះ ពុធ សុខា ហៅតាលូទូ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយពីជំនាញនគរបាលស្រុកកំពង់សីលាបានធ្វើការកោសល្យវិច្ឆ័យ សពពិតជាបានស្លាប់ដោយសារពុលផ្សិតពិតប្រាកដមែន រួច​ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅវត្តឧត្តមមុនីវង្សកំពង់សិលា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor