Sponsor

ស្វាយរៀងៈ បុរសជាបុគ្គលិកអគ្គិសនីស្វាយរៀងម្នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជិះម៉ូតូបុកដើមប្រងខ្យល់។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈូក ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិក អគ្គិសនី រស់នៅភូមិឫស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព ជិះម៉ូតូម៉ាក Yamaha Filano ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ ១GK-១៣៨៧ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បុកជាមួយដើមប្រេងខ្យល បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ រីឯម៉ូតូខូចខាតធ្ងន់។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បច្ចុប្បន្នម៉ូតូ និងសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ ដោយសារផ្លូវកោង អ្នកបើកបរប្រើប្រាស់ល្បឿនលឿន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor