header ads

Sponsor

ថ្មីៗនេះ ក្រុមហ៊ុន ផ្គត់ផ្គង់ Smart Device ឈានមុខគេ OPPO បានប្រកាសដាក់ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មី ចំនួន៣ គឺ 65W SuperVOOC Fast Charge 2.0, 30W Wireless VOOC Flash Charge និង VOOC Flash Charge 4.0 ដើម្បីពង្រឹងមុខងារសាកថ្មលឿន សម្រាប់ឩស្សាហកម្មទូរស័ព្ទចល័ត យុគសម័យ 5G

ការសម្ពោធន៍ នូវបច្ចេកវិទ្យាសាកថ្មថ្មីម្តង៣ព្រមគ្នានេះ ត្រូវបានធ្វើឡើងនៅទីក្រុង ស៊ិនជិនប្រទេសចិនដែលបានអធិប្បាយយ៉ាងលម្អិត ដូចខាងក្រោម៖

១. បច្ចេកវិទ្យាសាកថ្មថ្មី “65W SuperVOOC 2.0” ជាដំណោះស្រាយសាកថ្ម ឈានមុខគេបំផុតនៅលើពិភពលោក មានសមត្ថភាពសាកថាមពលថ្មបាន ៤០០០ mAh ក្នុងរយៈពេលត្រឹមតែ ៣០ នាទី នឹងត្រូវបង្ហាញខ្លួននៅក្នុងស្មាតហ្វូន Reno Ace

២. The 30W Wireless VOOC គឺជាបច្ចេកវិទ្យាសាកថ្មឥតខ្សែ (wireless charge) ល្អបំផុតមួយនៅលើទីផ្សារ។

៣. VOOC Flash Charge 4.0 គឺជាបច្ចេកវិទ្យាសាកថ្មជំនាន់ចុងក្រោយ ដែលនឹងត្រូវបំពាក់នៅលើស្មាតហ្វូន OPPO K5

លោក Zhang Jialiang ប្រធានក្រុម បច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO បាននិយាយថា “ បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge​ របស់ OPPO បានផ្លាស់ប្តូរ និងផ្តល់នូវបទពិសោធន៍ សាកថ្មចុងក្រោយដល់អ្នកប្រើប្រាស់ជាង 145 លាននាក់នៅទូទាំងពិភពលោក។ នាពេលអនាគត OPPO នឹងបន្តធ្វើឱ្យប្រសើរឡើងនូវ VOOC, SuperVOOC និង Wireless VOOC ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងរូបភាពផ្សេងៗគ្នា” ។

សម្រាប់ព័ត៌មានលម្អិត ទស្សនានូវវីដេអូខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post