header ads

Sponsor

(ភ្នំពេញ)៖ វាគឺជាមោទនភាពមួយដែលនិស្សិតខ្មែរបញ្ចប់ការសិក្សាផ្នែកគីមីនិងចំណីអាហារមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង មានឱកាសដើម្បីប្រើប្រាស់ចំនេះដឹងដែលខ្លួនបានរៀនមកស្រាវជ្រាវកែច្នៃផលិតផលស្ករគ្រាប់ដែលមានរសជាតិចម្រុះប្លែកៗ និងទទួលស្គាល់គុណភាពទាំងក្នុងស្រុកនិងក្រៅស្រុកទៀតផង។

(Add photos of Product Development Associate)

ក្រុមហ៊ុនអេប្រាធីហ៊្វូដ (ខេមបូឌា) បានយកចិត្តទុកដាក់និងឲ្យតម្លៃខ្ពស់ដល់ការស្រាវជ្រាវរកផលិតផលស្ករគ្រាប់ដែលមានគុណភាពល្អប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលបានមកពីចំណេះដឹងគ្រឹះពីការសិក្សារៀនសូត្រពីសាលា។ ក្នុងនោះដែរអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុនអេប្រាធីហ៊្វូដ (ខេមបូឌា)  សុទ្ធសឹងតែជាកូនខ្មែរដែលទើបតែបញ្ចប់ការសិក្សាហើយមានសមត្ថភាពយ៉ាងពូកែក្នុងការច្នៃប្រឌិតរកស្ករគ្រាប់រសជាតិថ្មីៗប្រកបដោយភាពឆ្លាតវៃ តាមបែបវិទ្យាសាស្រ្តរួមជាមួយនិងការបត់បែនតាមតម្រូវការទីផ្សារ។​

(Add photos of Experiment in lab)

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអេប្រាធីហ៊្វូដ (ខេមបូឌា) ជាក្រុមហ៊ុនផលិតស្ករគ្រាប់មួយ ដែលបានបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញអស់រយៈពេលជិតបីឆ្នាំមកហើយ។ ក្រុមហ៊ុនបានទទួលនូវស្តង់ដាគុណភាពសុវត្ថិភាពចំណីអាហារជាច្រើនដូចជា​ GMP, HACCP, និង BRC។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានស្តង់ដាគណនេយ្យភាពសង្គម SA8000 ដែលជាប្រព័ន្ធស្តង់ដាផ្តោតលើសុវត្ថិភាព និងសុច្ចរិតភាពរបស់បុគ្គលិក។ បច្ចុប្បន្នក្រុមហ៊ុនទើបតែទទួលបាននូវស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិ BRC លំដាប់ថ្នាក់ AA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ស្តង់ដាអន្តរជាតិមួយនេះ។ ស្ករគ្រាប់របស់ក្រុមហ៊ុនអេប្រាធីហ៊្វូដ (ខេមបូឌា)  បានកំពុងតែដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា និងបាននាំចេញទៅអាមេរិក ព្រមទាំងគ្រោងនឹងនាំចេញទៅកាន់ទីផ្សារអាស៊ីក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដែលមានម៉ាកសញ្ញា Mocati, Aprati and Frutati។

(Add photo of Company)

ដោយយោងតាមលោក Benjamin Pedro​ ដែលជានាយកផ្នែកចំណេះដឹង និង​ច្នៃប្រឌិតបានមានប្រសាសន៍ថា លោកពិតជាមានភាពរីករាយជាខ្លាំងដែលឃើញថាកូនខ្មែរដែលរៀនចប់ផ្នែកវិទ្យាសាស្ត្រអាហារពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសមានសម្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍ផលិតផលស្ករគ្រាប់ជាច្រើនរសជាតិដោយជោគជ័យសម្រាប់អ្នកញ៉ាំស្ករគ្រាប់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទាំងនៅសហរដ្ឋអាមេរិក និងអាស៊ីផងដែរ។ ក្នុងនាមជាអ្នកគ្រប់គ្រងការងាររបស់ពួកគាត់ លោកពិតជាមានមោទនភាពចំពោះពួកគាត់ខ្លាំងណាស់។

កញ្ញា ប្រាក់ ស៊ីវនីសា កញ្ញាទូច ស៊ីវហ្គេច និង កញ្ញាអ៊ា ចាន់សុនីតា ដែលជាអ្នកកែច្នៃផលិតផលស្ករគ្រាប់ប្រចាំក្រុមហ៊ុនអេប្រាធីហ៊្វូដ​  ក៏បានឲ្យដឹងដែរថា កញ្ញាពិតជាសប្បាយចិត្តដែលក្រុមហ៊ុនបានផ្តល់ធនធាន គ្រប់បែបយ៉ាងទាំងវត្ថុធាតុដើម ទាំងចំណេះដឹងដើម្បីស្រាវជ្រាវរកស្ករគ្រាប់ដែលមានរសជាតិប្លែកៗ។ ជាចុងក្រោយកញ្ញាក៏សូមស្នើសុំឲ្យលោក​អ្នកដែលនិយមញ៉ាំស្ករគ្រាប់ងាកមក ជួយគាំទ្រផលិតផលស្ករគ្រាប់របស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា)  ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយកូនខ្មែរប្រកបដោយគុណភាព និងស្តង់ដាអនាម័យត្រឹមត្រូវនេះផងដែរ។​

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនតែងតែផ្តល់ឱកាសដល់សិស្សនិស្សិតមកពីគ្រឹះស្ថានសិក្សានានា ក្នុងការមកធ្វើទស្សនកិច្ចសិក្សា និងហាត់ការនៅក្នុងក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនក្នុងការត្រៀមខ្លួនជាស្រេចនៅក្នុងទីផ្សារការងារ។ បើសិនជាសិស្សនិស្សិតមានចំណាប់អារម្មណ៍ពីក្រុមហ៊ុនពាក់ព័ន្ធនឹងឱកាស ហាត់ការ ការងារ ឬទស្សនកិច្ច អាចសិក្សាលំអិតតាមរយៈLinkខាងក្រោម៖ http://apratifoods.com.kh/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post