header ads

Sponsor

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យម្នាក់ ដែលបម្រើការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអត្តឃាតដោយប្រើប្រាស់ កាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ដ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅម្ដុំផ្ទះរបស់ជនរងគ្រោះខ្លួនឯង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជាបឋមថា តាមការសាកសួរជំហ៊ានដំបូង ការធ្វើអត្តឃាតដោយខ្លួនឯងនេះ អាចបណ្ដាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំការ។ យ៉ាងណាក៏ដោយ ក្រោយពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post