Sponsor

ភ្នំពេញ៖នៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនិតិវិធីដោយលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យអាជីវកម្មម៉ាស្សាចិន ដែលបង្កប់សេវាជួញដូរផ្លូវភេទចំនួន០៤ទីតាំង នៅចំនុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

អាជីវកម្មម៉ាស្សាទាំង៤មានឈ្មោះ៖ ១.អេស៊ានមី ស៉្បាម៉ាស្សា, ២.វិនចូវកឺ, ៣.កន្លែងសំរាកកាយ (១) និង៤.កន្លែងសំរាកកាយ (២)។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៩នាក់ ប្រុស១២នាក់ និងស្រី១៧នាក់ រួមទាងវត្ថុតាងមួយចំនួនរួមមាន៖ ទូរហ្គេម០៣, កង់០១, ទូរដែក០១, ស្រោមអនាម័យមួយចំនួនធំ, ម៉ូតូ០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor