
សៀមរាប ៖ ប្ដីកំពុងដឹកប្រពន្ធបំណងថាទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ស្រាប់តែបានដល់ពាក់កណ្ដាលផ្លូវ ស្ត្រីជាប្រពន្ធវ័យ៣៦ឆ្នាំម្នាក់ ឈឺពោះសម្រាលកូនតាមផ្លូវជាតិលេខ៦តែម្ដង នាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ខែកញ្ញ ក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រង់ចំណុចផ្លូវបំបែកគល់ស្ពានក្អែក។
បើតាមលោកវរសេនីយ៍ត្រីសុខ ប៊ុនរ៉ុង អធិការងស្រុកប្រាសាទបាគងអោយដឹងថា ស្ត្រីសម្រាលកូនខាងលើមានឈ្មោះញឿង ហាក់ អយុ៣៦ឆ្នាំ និងប្តីឈ្មោះដាន់ ដុញ ពួកគាត់មានទីលំនៅភូមិកន្ត្រាំង ឃុំបាគង ស្រុកប្រាសាទបាគង។ លោកបន្តថា នៅមុនកើតហេតុស្ត្រីខាងលើមានអាការ:ឈឺពោះ ដែលពួកគាត់យល់ថាអាចនិងត្រូវឆ្លងទន្លេ។ជាមួយគ្នានោះ ក៍ត្រូវប្តីដឹកតាមម៉ូតូបំណងទៅកាន់មន្ទីរពេទ្យ។ប៉ុន្តែទើបដល់ចំណុចគល់ស្ពានក្អែក ក៍ឈឺពោះឆ្លងទន្លេបានកូនស្រីតែម្តង។
លោកអធិការងបញ្ជាក់ថា ក្រោយទទួលដំណឹងនេះ នគរបាលមូលដ្ឋានក៍បានហៅរថយន្តដឹកទៅកាន់មណ្ឌលសុខភាព ទាំងម្តាយ ទាំងកូនស្រី ដែលប្រសូត្រ តាមដងផ្លូវ គឺមានសុខភាពល្អ និងកំពុងមានសុវត្ថិភាព៕B/


