Monday, September 16, 2019

OPPO Reno ទៅណា ទៅតាមគ្រប់ពេល មិនចាំបាច់ខ្វាយខ្វល់ច្រើន ជំនួយការពិសេសដែលយើងមិនអាចខ្វះបាន

Tags

សម័យឌីជីថល ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗនៅជុំវិញពិភពលោក។ ស្មាតហ្វូន វាបានក្លាយទៅជាជំនួយការពិសេសដែលយើងមិនអាចខ្វះបាន ក្នុងការប្រាស្រ័យទាក់ទងគ្នា ប្រកបរបររកស៊ី អាជីវកម្ម ពាណិជ្ជកម្ម និងការកម្សាន្តអារម្មណ៍នានា។

អាស្រ័យហេតុនេះបានជាក្រុមហ៊ុនស្មាតហ្វូនធំៗ លំដាប់ពិភពលោក បាននឹងកំពុងខិតខំប្រឹងប្រែងកែច្នៃ បច្ចេកវិទ្យាទំនើបៗ ដើម្បីបំពាក់នៅក្នុងផលិតផលស្មាតហ្វូនរបស់ពួកគេ ស្របទៅតាមការចង់បានរបស់អតិថិជន។

OPPO Reno ស៊េរី និង OPPO Reno 10X Zoom បានផ្តល់នូវបទពិសោធន៍គ្មានដែននៃការទស្សនាវីដេអូ ខ្សែភាពយន្ត រឺក៏ការលេងហ្គេមកម្សាន្ត កាន់តែត្រជាក់ភ្នែកជាមួយ អេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ Corning Gorilla Glass 6។

OPPO Reno បានបំពាក់នូវ កាមេរ៉ាក្រោយ Zoom បានប្រវែងវែង( 60X Digital Zoom) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise និង ​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក កាន់​តែ​មាន​លំនឹង​ល្អ និង​មាន​គុណភាព​ច្បាស់ ត្រូវចិត្ត អ្នកស្រឡាញ់ការ ថតរូប និងថតរូបវីដេអូ ទុកជាអនុស្សាវរីយ៍ និង ឯកសារផេ្សង -ល-។ សម្រាប់លោកអ្នកដែលចូលចិត្តថតរូបបែបស៊ែលហ្វីវិញ អាចរីករាយថតរូបស៊ែលហ្វីឥតសំចៃដៃឡើយតាមចំណង់ចំណូលចិត្ត ជាមួយនឹង កាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AI Beauty 2.1 ដែលជួយឲ្យរូបភាពរបស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីកែកុនរូបភាពផ្សេងទៀតសម្រាប់ជំនួយ។ កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno ស៊េរី អាចប្រើប្រាស់យ៉ាងតិច 200,000ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលក្នុងវិញដោយស្វ័យប្រវត្តិនៅពេលដែលវាធ្លាក់ម្តងៗ។

ក្រៅពីជាទូរស័ព្ទដែលឆ្លាតវៃហើយ! OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់ 3765mAh លើទូរស័ព្ទ Reno ធម្មតា និង ថាមពលថ្មទំហំ 4065mAh នៅលើទូរស័ព្ទ Reno 10X សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ រួមមានការថតរូបភាព រឺ វីដេអូ មើលខ្សែភាពយន្ត រឺក៏លេងហ្គេមកម្សាន្តដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និង ស្ពាយ Power Bank តាមខ្លួននាំតែហត់ នាំតែចង្អៀតកាបូប ឬ ព្រួយបារម្ភរកកន្លែងសម្រាប់សាកថ្ម នៅពេលចេញក្រៅផ្ទះម្តងៗឡើយ ។ អ្វីដែលកាន់តែពិសេសនោះគឺ ស្មាតហ្វូនម៉ូឌែល OPPO Reno ស៊េរី គឺជាសម្ភារៈបច្ចេកវិទ្យាស៊ីវិល័យ ជួយរំលេច ភាពថ្លៃថ្នូរឲ្យអ្នកប្រើប្រាស់ ជាមួយនឹងពណ៌ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green៕

រូបភាព៖ Cozy Dy Malyneth

Feature Ads