header ads

Sponsor

នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី NEX 3 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងស៊ាងហៃប្រទេសចិន។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន  vivo សម្រាប់បច្ចេកវិទ្យាថ្មីៗនាពេលអនាគតនោះ ស្មាតហ្វូនត្រកូល NEX 3 series នេះនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G និង 4G ដែលនេះគឺជាការបង្ហាញអំពីភាពច្នៃប្រឌិតថ្មី និងការកំណត់សារជាថ្មីឡើងវិញទៅលើស្តង់ដារសម្រាប់ស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួន និងបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជាមួយនឹងភាពអស្ចារ្យបំផុតថែមទៀតផង។

ជាមួយនឹងការភ្ជាប់បច្ចេកវិទ្យា 5G ឈានមុខគេរបស់ក្រុមហ៊ុន VIVO នេះ គំនិតទៅលើការឌីស្សាញអេក្រង់ដែលមានភាពច្នៃប្រឌិតខ្ពស់ និងកម្មវិធីឆ្លាតវៃជាច្រើននោះ ស្មាតហ្វូនត្រកូល NEX 3 series ជួយបង្កើនទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់កាន់តែអស្ចារ្យឈានទៅមុខមួយកម្រិតទៀត និងការបន្ថែមនូវភាពឈ្លាសវៃថ្មីសម្រាប់ស្មាតហ្វូនលំដាប់ Flagships នេះ។

លោក  Spark Ni អនុប្រធានធាន់ខ្ពស់របស់ក្រុមហ៊ុន vivo បាននិយាយថា “ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះ គឺជាការបង្ហាញអំពីសក្ខីភាពនៃការតាំងចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo សម្រាប់ការឌីស្សាញស្មាតហ្វូននាពេលខាងមុខ និងការអភិវឌ្ឍថ្មីនោះ។ វាបង្ហាញអំពីការបន្តទៅលើភាពច្នៃប្រឌិត និងការឆ្ពោះទៅកាន់ទម្រង់មួយដែលគ្មានដែនកំណត់នោះទេជាមួយនឹងភាពល្អឥតខ្ចោះតាមរយៈការផ្តល់អោយអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងបទពិសោធន៍នៃភាពច្នៃប្រឌិតដ៏អស្ចារ្យបំផុតនោះ។

ជាមួយនឹងការនាំយកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី DNA នៃម៉ាកយីហោ NEX នេះ ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ល្អបំផុតសម្រាប់ស្មាតហ្វូន និងស្មាតហ្វូនលំដាប់ Flagships ជាច្រើនដែលល្អបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ ហើយវានឹងឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូននៅក្នុងដំណាក់កាលនៃបច្ចេកវិទ្យា 5G នេះ។”ផ្អែកទៅលើការកសាងទៅលើភាពជំនាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo សម្រាប់ផ្នែក 5G R&D នេះ ស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះនាំយកនូវសមត្ថភាពជាច្រើនដែលឈានមុខគេនៅក្នុងការតភ្ជាប់ទៅលើបច្ចេកវិទ្យា 5G និងការធានាទៅលើបទពិសោធន៍នៃការប្រើប្រាស់ទៅលើបណ្តាញ Network នេះ។

វាមានការឌីស្សាញទៅលើអង់តែនថ្មីរបស់ក្រុមហ៊ុន vivo ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនដែលធ្វើការអភិវឌ្ឍដោយ vivo ដូចជាការឌីស្សាញទៅលើ 5G-6 អង់តែនសម្រាប់ការពង្រឹងទៅលើរលកសញ្ញារបស់វាថែមទៀត។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 855 Plus សម្រាប់ដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G ដំបូងបំផុតរបស់ Qualcomm និងម៉េមូរី UFS 3.0 high-speed flash memory នោះ ស្មាតហ្វូនស៊េរីថ្មី NEX 3 5G ផ្តល់អោយនូវសមត្ថភាពក្នុងការគណនាបានលឿន និងល្បឿននៃការដោនឡូតបានលឿនបំផុតដែលមានកម្រិតខ្ពស់ជាង 1Gbps និងស្ថេរភាពទៅលើបណ្តាញ Network ថែមទៀត។ សម្រាប់បច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះអាចប្រើប្រាស់នូវរលកសញ្ញា Wi-Fi signal networks ចំនួន 2 នៅក្នុងពេលតែមួយដើម្បីធ្វើការបង្កើននូវល្បឿនលឿនកាន់តែអស្ចារ្យថែមទៀត។នៅក្នុងការទ្រទ្រង់ទោលើការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 5G នេះ vivo ក៏ធ្វើការប្រើប្រាស់នូវថាមពលថ្មធំទំហំដល់ទៅ 4500mAh ដែលមានន័យថា អ្នកអាចប្រើប្រាស់ស្មាតហ្វូននេះបានពេញមួយថ្ងៃ ជាពិសេសជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 44W និងបច្ចេកវិទ្យាសន្សំសំចៃថាមពលថ្ម C-DRX power-saving technologies អាចធ្វើការធានាទៅលើការសន្សំសំចៃថាមពលថ្មបានខ្ពស់ថែមទៀត។ សម្រាប់ប្រព័ន្ធ Vapor Chamber Cooling System អាចធ្វើអោយម៉ាស៊ីននេះត្រជាក់បានល្អមែនទែនទោះបីជាអ្នកប្រើប្រាស់នូវបច្ចេកវិទ្យា 5G នេះក៏ដោយ។

ស្មាតហ្វូនស៊េរីថ្មី NEX 3 5G នេះមានភ្ជបា់ជាមួយនឹងរ៉េមទំហំ 8GB និង12GB ជាមួយមេម៉ូរី 256GB storage ហើយវាក៏ទ្រទ្រង់ជាមួយនឹងប្រព័ន្ធ NFC ផងដែរ។ជាមួយនឹងបច្ចេកវិទ្យា 5G ដែលឈានមុខគេនៅលើស្មាតហ្វូន NEX 3 5G នេះគឺជាការអភិវឌ្ឍយ៉ាងយូររបស់ក្រុមហ៊ុន vivo នៅក្នុងបច្ចេកវិទ្យាទំនាក់ទំនងជំនាន់ថ្មីនេះ។ ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុននាំមុខគេនៅក្នុងការត្រួសត្រាយទៅលើបច្ចេកវិទ្យា 5G នេះ និងការចូលរួមទៅលើស្តង់ដារ 3GPP 5G ផងដែរ។

ស្មាតហ្វូន NEX 3 5G នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន 5G ជាច្រើនដែលនឹងធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ការធ្វើពាណិជ្ជកម្មនៅលើទីផ្សារ។បើនិយាយអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន NEX 3 5G នេះ គេសង្កតឃើញមានកាមេរ៉ាចំនួន 3 គ្រាប់ដែលហៅថា ជាប្រព័ន្ធកាមេរ៉ា Lunar Ring Camera System ដែលមានកាមេរ៉ាគោលទំហំ 64MP+13MPwide-angle+13MP telescopic ដែលអនុញ្ញាតអោយអ្នកអាចធ្វើការផ្តិតរូបភាពបានច្បាស់មិនធម្មតានោះទេ។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន vivo ក៏បង្ហាញនូវកាសស្តាប់ Bluetooth earphone ដំបូងបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរនោះគឺ vivo True Wireless Stereo (TWS) Earphone ដែលមានប្រព័ន្ធសំឡេងលឺច្បាស់ជាមួយនឹងបច្ចេកវិទ្យា Qualcomm Bluetooth platform ថែមទៀតផង។ស្មាតហ្វូនស៊េរីថ្មី NEX 3 series នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងទីផ្សារផ្សេងទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post