
ប្រភពព័ត៌មានខាងលើនេះបាននិយាយថា ស្មាតហ្វូន vivo V Series នេះ នឹងមានផ្នែកខាងក្រោយពណ៌ Crystal White ដែលមានការបង្ហាញនូវពណ៌ស្រាលនៅផ្នែកខាងលើ និងពណ៌មួយទៀត គឺមានពណ៌ Knight Black ។ តាមការបញ្ជាក់ពីរូបភាពខាងក្រោមនេះ គឺបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន vivo V Series ថ្មីនេះ គឺនឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់បញ្ឈរ និងភ្លើង LED Flash ចំនួនមួយគ្រាប់សម្រាបជំនួយពន្លឺនៅក្នុងការថតរូបអោយបានកាន់តែស្អាត។
ជាមួយនឹងការទម្លាយចេញនូវរូបភាពមួយចំនួនេះ គេសង្កតឃើញការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានផ្ទៃអេក្រង់លាតគ្មានតំណក់ទឹក ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមានទំហំប៉ុណ្ណានោះទេ។ ប្រភពដ៏ដែលបានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ AMOLED Display ជាមួយនឹងកាមេរ៉ាផុសឡើងធំជាងមុន ដែលមានបំពាក់នូវកាមេរ៉ាសែលហ្វីចំនួន 2 គ្រាប់ ថែមទៀតផង។
សូមជំរាបថា V-Series ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់បំផុត មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងដូចជា V-15 Series អញ្ចឹង! គឺជាដែលមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាសែលហ្វីផុសឡើងលើមុនគេបង្អស់ផងដែរ។ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នា! ព័ត៌មានលំអិតនោះ អតិថិជនទាំងអស់ អាចចូលក្នុងផេកផ្លូវការរបស់ vivo ទាំងអស់គ្នា!៕



