header ads

Sponsor

សេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែរក្រោក បានប្រកាសថ្កោលទោស លោក សម រង្សី និងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ចំពោះបុគ្គល ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះចេស្ដាព្រះមហាក្សត្រ ។

បើតាមសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ៖ គណបក្សខ្មែរក្រោក សូមសម្ដែងការសោកស្ដាយចំពោះសម្ដីរបស់ លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយលោក មួង ណារ៉េត នៃវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ៖ ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោក អត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ ។

គណបក្សខ្មែរក្រោកសូមប្រកាសថ្កោលទោស និងចាត់ទុកថាសម្ដីរបស់ និងចាត់ទុកសម្ដីរបស់លោក សម រង្សី ខាងលើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះចេស្ដាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាការរំលោភបំពាន ចំពោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៧ ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» ជាពិសេសសម្ដីរបស់លោក សម រង្សី មានអត្ថន័យគ្រប់គ្រាន់ដែលកំណត់ថាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុង មាត្រា៤៣៧ ស្ទួន បទប្រមាថអង្គព្រះមហាក្សត្រនៃ ក្រមព្រហ្មទណ្ឌ។

ក្នុងនាមជាគណបក្សនយោបាយមួយដែលកំពុងធ្វើសកម្មភាពយ៉ាងផុសផុលក្នុងលំហប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះមហាក្សត្រគង់ជាម្លប់ដ៏ត្រជាក់ត្រជុំក្រោមដំបូលមាតុភូមិសន្តិភាព សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាអនុវត្តន៍ច្បាប់ចំពោះជននេះឲ្យបានតឹងរឹងបំផុតស្របតាមការកំណត់នៃច្បាប់ជាធរមាន ដើម្បីការពារតម្លៃរាជានិយមនៅកម្ពុជា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post