Sponsor

ភ្នំពេញៈ បុរសម្នាក់ ក្នុងចំណោម ៣នាក់ បានចូលទៅម៉ាស្សាកោសជប់ នៅផ្ទះម៉ាស្សា 7777   ដោយ​ដោះខោរអាវចេញ ស្លៀកកន្សែង ដេកផ្កាប់មុខ ក្នុងបន្ទបជប់ខ្យល់ មួយសន្ទុះក្រោយ ស្រាប់តែចេញមកវិញស្រែកឡូឡាថា នារីម៉ាស្សាបាន​លួចលុយក្នុងកាបូប២០០ដុល្លារ ហេីយប្ដូរដាក់លុយសែនអោយវិញ តែនារីម៉ាស្សាប្រកែកមិនបានយក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២:១០នាទីយប់រំលងអធ្រាត្រ  ឈានចូលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងផ្ទះម៉ាស្សាកោជប់មួយកន្លែងយីហោ "7777 ម៉ាស្សាកោសជប់ តម្លៃ១០,០០០៛" ដែលមានទីតាំងនៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

បុរស ដែលចោទថា នារីម៉ាស្សាបន្លំដូរលុយឈ្មោះ សេក សោម អាយុ៣៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចំណែក បក្ខពួក២នាក់ទៀតមិនស្គាល់ឈ្មោះ។ ដោយឡែកនារីម៉ាស្សា ដែលត្រូវបុរសចោទថា បន្លំដូរ លុយរបស់ខ្លួននោះសុំមិនបញ្ចេញឈ្មោះ។

បើតាមសម្ដីបុរស ដែលចូលកោសជប់ហើយ ត្រូវគេលួចដូរលុយ បានអោយដឹងថា មុនកើត ហេតុ ពួកគាត់មានគ្នា៣នាក់ប្រុសៗ ដោយរូបគាត់មានលុយដុល្លារចំនួន៥០០ដុល្លារ សុទ្ធតែ ក្រដាស១០០ដុល្លារ និងលុយខ្មែរមួយចំនួន បាននាំគ្នាចូលទៅម៉ាស្សាកោសជប់ នៅហាង ខាងលើ ដោយចូលក្នុង២នាក់ បន្ទប់ផ្សេងគ្នានិងម្នាក់ទៀតនៅក្រៅ លុះពេលនោះរូបគាត់ត្រូវ នារីដែលម៉ាស្សាអោយរូបគាត់ដោះខោអាវចេញហើយដេកផ្កាប់មុខ ដើម្បីជប់ខ្យល់ខណៈពេលរូបគាត់ កំពុងតែដេកផ្កាប់មុខ នារីជាដៃគូ បានស្រែកហៅនារីម្នាក់ទៀត អោយយកកែវ ជប់មកបន្ថែម ហើយពេលនារីម្នាក់ទៀត បានចូលមករូបគាត់ មិនបានចាប់អារម្មណ៍នោះទេ  លុះមួយសន្ទុះរូបគាត់មានការសង្ស័យ ក៏ទាញខោ រួចឆែកកាបូប មើលស្រាប់តែឃើញលុយ ក្លែងក្លាយចំនួន២០០ដុល្លារ មកនៅក្នុងកាបូបរបស់គាត់ ទើបរូបគាត់ដឹងថា មានគេលួចដូរ លុយ ក៏ឆោឡោតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកសួរ នាំហើយនារីម៉ាស្សាបានឆ្លើយ បដិសេធថែម ទាំងហ៊ានស្បថថា មិនបានលួចដូរលុយរបស់ភ្ញៀវនោះទេ  និងបានប្រកែងគ្នាទៅវិញទៅមក  ទើបសមត្ថកិច្ចហៅទៅធ្វើការសាកសួរ និងសម្របសម្រួលនៅប៉ុស្តិ៍នគរបាលបឹងសាឡាង  ដោយខាងបុរស សុំអោយសមត្ថកិច្ចធ្វើការអប់រំ កុំអោយទីតាំងខាងលើ ធ្វើបៀបនេះជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor