header ads

Sponsor

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាប ស្តីពីករណីនេះគឺមិនមែនជាការពិតនោះឡើយ បើតាមការចុះពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ច និងធ្វើការសាកសួរប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារលង់ទឹក ដែលទីតាំងកើតហេតុស្ថិតនៅចំណុចដីក្រុមហ៊ុនអេវឺហ្គ្រីន (ព្រែកត្របែក) ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ម៉ោង ៣:៣០នាទីទៀបភ្លឺ៖ ជនរងគ្រោះឈ្មោះ ឡឹង រិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដី ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅខេត្តកោះកុង មានប្រពន្ធឈ្មោះ សុខ ធី អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម ហើយជនរងគ្រោះធ្លាប់ជាប់ពន្ធនាគារនៅខេត្តកោះកុង នៅឆ្នាំ២០១៥ ចេញពីពន្ធនាគារវិញនៅខែកក្កដា ឆ្នាំ២០១៨ ហើយក៏បានមករស់នៅទីតាំងកើតហេតុនេះដោយចាំដីឱ្យ ឈ្មោះ ថាច់ គឹមលាង រហូតមក។

នៅមុនពេលកើតហេតុជនរងគ្រោះមានអាការៈចុករោយឆ្អឹងខ្នងក៏បានអោយប្រពន្ធកោសខ្យល់តាំងពីវេលាម៉ោង១៣ ថ្ងៃទី២១ តុលា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានទៅដោះរនងដាក់ត្រី រួចក៏ជួសជុលម៉ាស៊ីន ទូករហូតម៉ោង ៣ទៀបភ្លឺ ទើបចូលដេក លុះវេលាកើតហេតុទើបចេញទៅមើលសន្ទូចរនងដាក់ត្រីលុះវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ទើបប្រទះឃើញលង់ទឹកស្លាប់តែម្តង។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន។

វីដេអូដែលបុរសម្នាក់អះអាងថាមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះសីហនុបានមករុះរើស កំទេចផ្ទះរបស់គាត់៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post