header ads

Sponsor

ពិព័រណ៍កុមារនិងគ្រួសារអនុស្សា ដែលជាវេទិកាប្រមូលផ្តុំកុមារ និង ក្រុមគ្រួសារប្រមាណជាង៣០០០០នាក់ជារៀងរាល់ឆ្នាំ នឹងត្រឡប់មកវិញជាលើកទី៧ នៅសប្ដាហ៍ក្រោយនេះ ថ្ងៃទី១៩-២០ ខែតុលា នៅសាលពិពរ័ណ៍កោះពេជ្រ ជាមួយនឹងប្រធានបទពិសេសប្រចាំឆ្នាំ “កុមារនិងបរិស្ថាន - Green Generation” ។ 

ដូចសព្វមួយដង មាតាបិតានឹងរីករាយជាមួយការដើរទិញទំនិញ ប្រមាណជាង៥០០០មុខ ដែលនឹងបញ្ចុះតម្លៃរហូតដល់៥០% រួមជាមួយកម្មវិធីផ្ដល់ជូនពិសេសៗពីបណ្ដាក្រុមហ៊ុនមកពីវិស័យដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់ក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច និងផលិតផលសម្រាប់កុមារនិងគ្រួសារជាច្រើនប្រភេទពីក្រុមហ៊ុនល្បីៗជាង២៥០ស្ដង់។ ក្នុងនោះ មានបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារល្បីៗ ដែលនឹងចូលរួមតាំងបង្ហាញ ក៏ដូចជាផ្ដល់ជូនជាមួយនឹងប្រូម៉ូសិនពិសេសៗសម្រាប់មាតាបិតាក្នុងរយៈពេល២ថ្ងៃនេះមានដូចជា៖ 

1. ខោទឹកនោម

ដើម្បីផ្ដល់ជាជម្រើសជាច្រើនសម្រាប់អ្នកចូលរួមបានទិញខោទឹកនោមដែលមានគុណភាព ទន់ល្មើយ ស្ដើង និងងាយស្រួលបត់បន់សម្រាប់កូនៗជាទីស្រលាញ់ ក្រុមហ៊ុនខោទឹកនោមរួមមាន Drypers, Elibell, Yuniku, Bambo Nature, Chiaus, GOO.N, Pao Pao, Poki Poki, Miffy នឹងដាក់លក់ផលិតផលរបស់ខ្លួនជាមួយនឹងការផ្ដល់ជូនពិសេស និងបញ្ចុះតម្លៃរហូតដល់២៥%។ 

2. ដបទឹកដោះគោ

ប្រ៊ែនល្បីរបស់ដបទឹកដោះគោ Philips Avent, Chicco, Simba, Pigeon, Dr. Brown's ដែលលោកអ្នកធ្លាប់បានស្គាល់ ក៏ចូលរួមបញ្ចុះតម្លៃពិសេស ដែលក្នុងនោះ ក្រុមហ៊ុន Pigeon នឹងមានប្រូម៉ូសិនចាប់ពី 15% - 70%។ 

3. ឡេថែរក្សានិងការពារស្បែក

ដើម្បីការពារពីបញ្ហាស្បែកផ្សេងៗ ជួយអោយស្បែកមានសំណើម​ Biolane ដែលជាអ្នកឯកទេសថែរក្សាការពារស្បែកទារក និងកុមារពីបញ្ហាផ្សេងៗរបស់ប្រទេសបារាំង រួមជាមួយ​ផលិតផល Bepanthe ដែលជាផលិតផលថ្នាំលាបការពារនិងរក្សាពីការរលាកដោយកន្ទបទឹកនោម ក៏នឹងមានវត្ដមាននៅក្នុងពិព័រណ៍កុមារថែមទៀតផង។

4. ផលិតផលប្រើប្រាស់ផ្សេងៗ

ផលិតផលប្រើប្រាស់ផ្សេងៗទៀត ដែលមានដូចជាសាប៊ូដុសខ្លួន សាប៊ូបោកសម្លៀកបំពាក់ ក្រដាសសើម រទេះរុញ កៅអីកុមារសម្រាប់ដាក់ក្នុងរថយន្ដ របស់របរក្មេងលេង សម្លៀកបំពាក់ពីក្រុមហ៊ុនល្បីៗ Celliz Baby Sweet, Baby Magic, Sanosan, Sleek Baby, Anakku, Kiddies Edges, Mother-K, White Papel Cambodia,  Unikids, A&M - Ashton and Mom រួមជាមួយសម្ភារៈកុមារជាច្រើនទៀតពី Baby Care និងក្រុមហ៊ុន Sromoch Trading Solution នឹងផ្ដល់ជូនការបញ្ចុះតម្លៃចាប់ពី១០%-៤០%។ 

ចូលរួមពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold ឧបត្ថម្ភដោយមជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ, Philips Avent និង សាលាអន្ដរជាតិ Eco International School រួមជាមួយដៃគូសារព័ត៌មានដោយ Bizkhmer។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post