header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចដើមពោធិ៍ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័ចំនួន០៩នាក់(ស្រី០២នាក់)រួមមាន÷
១/ឈ្មោះ សី លីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
២/ឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្សារ៧មករា សង្កាត់បឹងកក២ ខណ្ឌទួលគោកមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៣/ឈ្មោះ អ៊ូ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទាប់ជួល រោងច្រកឆ្នាំង សង្កាត់បឹងកក១ ខណ្ឌទួលគោក(ប្រើប្រាស់)។
៤/ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៥/ឈ្មោះ ផាត ភាព ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្តនាគវន្ត័ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៦/ឈ្មោះ វាត់ សំបូរ ភេទប្រុស អយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៧/ឈ្មោះ ប៊ាក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៨/ឈ្មោះ ផល កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៩/ឈ្មោះ ឈឹម ចន្ទតារ៉ាម៉ាលីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ១៦៣E២ ផ្លូវ១៣៦ ភូមិ៥០ សង្កាត់ផ្សារទី២ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន
១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់តូច
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១
៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
៤/ដាវកែច្នែចំនួន០៣ដើម
៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ

ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post