header ads

Sponsor

       ខេត្តត្បូងឃ្មុំ៖ ក្រៅពីការដាំដំណាំ កសិករភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង  ខេត្តត្បូងឃ្មុំ ងាកមកចាំរបរចិញ្ចឹមកង្កែបបន្ថែមទៀត ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ព្រោះរយៈពេលតែ៣ខែ នឹងអាចទាញចំណូលជាមធ្យមមិនក្រោម៤លានរៀលនោះទេ ។ ហើយកង្កែបមានទីផ្សារស្រួលលក់ ព្រោះកង្កែបប្រជាពលរដ្ឋនិយមយកទៅធ្វើម្ហូប មាន៖ អាំង ស្ងោរ​ បំពង ឆារក្តៅ ស៊ុប ហប់ យ៉ាងឆ្ងាញ់ពិសារ ។

      លោក សោម លី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា កសិដ្ឋានមានអាងចិញ្ចឹមកង្កែបមាន ចំនួន២០អាង សាងសង់លើផ្ទៃដី២០អា និងបានដាក់ចិញ្ចឹមកង្កែបមួយវគ្គបានចំនួនជាង៧០ ០០០ក្បាល ដោយត្រូវចំណាយដើមទុនអស់២ពាន់ដុល្លារ ។ ហើយប្រមូលផលមួយលើក បានពី ៩០០គីឡូក្រាម ទៅ១ ០០០គីឡូក្រាម ជាមួយនឹងតម្លៃ១ពាន់រៀលក្នុង១គីឡូក្រាម ប្រាក់ចំណូលមិនក្រោម៤លានរៀលនោះទេ ។

       ជាមួយគ្នានេះផងដែរ លោក សោម លី ក៏បានបញ្ជាក់ កសិករត្រូវមានភាពឧស្សាហ៍ព្យាយាមនិងស្រឡាញ់ការងារចិញ្ចឹមកង្កែបនេះ ត្រូវចេះរៀបចំទីតាំងអាងចិញ្ចឹមកង្កែបឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងមជ្ឈដ្ឋានរស់នៅរបស់កង្កែប
ត្រូវចេះជ្រើសរើស មេ បាកង្កែបដែលមានសុខភាពល្អ មានទំហំធំ និងចេះពីបច្ចេកទេសបង្កាត់កង្កែបសប្បនិមិត្ត
ត្រូវរៀបចំឲ្យមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ទឹកដែលមានកំហាប់អាស៊ីតទាប ត្រូវយល់ដឹងពីបច្ចេកទេសថែទាំ និងផ្តល់ចំណីដែលមានប្រូតេអ៉ីនគ្រប់គ្រាន់និងសមស្របតាមដំណាក់កាលលូតលាស់របស់កង្កែប ។

        លោក សោម លី បានបន្ថែមទៀតថា គាត់បានប្រើមេពូជ ចំនួន៨០ក្បាល មេ៤០ក្បាល និងឈ្មោល៤០ក្បាលដែរ មេពូជ១ក្បាល អាចផលិតបានកូន ចំនួន១៥០០ក្បាល យើងអាចលក់ូន១ក្បាល តម្លៃ៥០០រៀល ។ កង្កែបវាស៉ីចំណី១ថ្ងៃ៣ដង គឺពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ចំណីយើងទិញពីផ្សារ ហៅថា ចំណីសម្រេច និងការដាក់អំពូលដើម្បីចាប់សត្វល្អិត មាន ដូចជា ចង្រិត កណ្តូប រួមទាំងសត្វល្អិតផ្សេងៗទៀត យកមកធ្វើជាចំណីឱ្យវាស៉ីផងដែរ ។ កង្កែបមានសុខភាពល្អ ពេលវាឃើញម្ចាស់វាលោតមករកយើង មានន័យថា វាទារចំណីស៉ី ។ ផលប៉ះពាល់ ត្រូវដូរទឹក ក្នុងអាង២ថ្ងៃ ត្រូវដូរចោលម្តង  កុំឲ្យស្អុយ អាចបណ្តាលឲ្យ កង្កែបហើមពោះ ។

      កង្កែបមានទីផ្សារស្រួលលក់ ទាំងកូនភ្ញាស់ និងកង្កែបសាច់ ពោលគឺមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិមកទិញយកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារ និងមានម៉ូយមកពីខេត្តបាត់ដំបងគេកម្មហើយទិញជាប្រចាំ ដូច្នេះ គាត់នឹងពង្រីកអាងចិញ្ចឹមបន្ថែមទៀតដើម្បីតម្រូវការទីផ្សារ ផងដែរ ៕

ប្រភពមន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូង​ឃ្មុំ​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post