header ads

Sponsor

រតនគិរី ៖ បុរសម្នាក់ដែលជាជនសង្ស័យ​ចូលលួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងលំនៅឋាន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ​ ឈាន​ចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ខណៈនោះ​ត្រូវម្ចាស់ផ្ទះ​គេ​ទាន់ មិនរត់ទេ បែរជាទាញយក​កាំបិត​ចាក់​កូន​ម្ចាស់ផ្ទះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ រីឯ​ចោរ​ដែល​ចូល​លួច​នោះ​ត្រូវបាន​ម្ចាស់ផ្ទះ​តប តដៃ​វិញ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ផងដែរ​។

 ជនសង្ស័យ ឈ្មោះ ជឿន តឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្កែ ឃុំ​ឆែប ស្រុក​ឆែប ខេត្តព្រះវិហារ​។

បើតាមលោក​វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា លំនៅឋាន​លោកស្រី ហេង ផេង ត្រូវ​បាន​ចោរ​ចូលមក​លួច​ទ្រព្យសម្បត្តិ តែ​លួច​មិនទាន់​បាន​ផង ខណៈ​នោះ កូន​ម្ចាស់ផ្ទះ​ដឹង​ទាន់​ក៏​ចុះ​មក​មើល ស្រាប់តែ​ចោរ​នោះ​បាន​យក​កាំបិត​ចាក់​មកលើ​កូន​ម្ចាស់ផ្ទះ​បណ្តាល​ឲ្យ​របួសធ្ងន់ មានឈ្មោះ យ័ន សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​កូន​ម្ចាស់ផ្ទះ ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​។

​ក្រោយ​កើតហេតុ​កម្លាំង​អាវុធហត្ថ​ស្រុក​និង​កម្លាំង​នគរបាល មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post