Sponsor

ព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋ១៨គ្រួសារ បន្តការភ័យខ្លាចក្នុងរឿងទំនាស់ដីធ្លីស់នៅពីក្រោយ ជាហេតុធ្វើសំណុំរឿងរបស់ពលរដ្ឋក្រីក្រ ត្រូវបានផ្អឹបចោល ពុំលើកយកមកដោះស្រាយទាល់តែសោះ បើទោះបីជាពួកគាត់ មានឯកសារគតិយុទ្ឋ តាំងពីថ្នាក់ភូមិ សង្កាត់ក្រុង ជាពិសេសសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចជា លិខិតបដិសេធរបស់រដ្ឋបាលខេត្ត ចំពោះប័ណ្ណកម្មសិទ្ធិឆ្នាំ១៩៩៣ របស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន មានទាំងអនុក្រិត្យនិរាករណ៍ប័ណ្ណសំគាល់សិទ្ឋឆ្នាំ១៩៩៣ ក្នុងទំហំដីជាង៦០០០ហិចតា ក្នុងចំណោមប័ណ្ណសំគាល់សិទ្ធិជាង២០០០ប័ណ្ណ មានអនុក្រិត្យគិតឃ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋជា៥០០ហិចតា ក្នុងចំណោមផ្ទៃដីការពារប្រភពទឹកស្អាតច្រើនយ៉ាង ក្បាលឆាយជាង៦០០០ហិចតា ដែលគ្របដណ្តប់លើភូមិចំនួន៤ ក្នុងសង្កាត់លេខ០១ ក្រុង និង ខេត្តព្រះសីហនុ។

ប៉ុន្តែផ្ទុយទៅវិញភាគី លោក ស្រីឡឹក លក្ខិណា និង លោក គិត ប៊ុន ពុំមានឯកសាគតិយុទ្ឋណាមួយដែលអាចបង្ហាញថា ជាដីស្របច្បាប់របស់លោកស្រីឡើយ ព្រោះប័ណ្ណកម្មសិទ្ធិ​របស់លោក ស្រី ឡឹក លក្ខិណា និង លោក គិត ប៊ុន ដែលមានទំហំ២ហិចតា៥៦អា ត្រូវបានរដ្ឋាភិបាលនិរាករណ៍ទាំងពីឆ្នាំ១៩៩៩មកម្លេះ ហើយដីទាំងនោះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេច កាត់ឃ្វៀលជូនប្រជាពលរដ្ឋក្រីក្រ តាមរយៈរដ្ឋបាលខេត្ត ប៉ុន្តែ លោក ស្រី ឡឹក លក្ខិណា នៅតែអាចធ្វើសកម្មភាព លើដីទំនាស់ បានជាធម្មតាដោយពុំមានអាជ្ញាធរដែនដីណាហ៊ានចេញមុខមកអនុវត្តន៏និតិវិធីច្បាប់ឡើយ បានត្រឹមតែធ្វើកំណត់បញ្ឃប់ការសាងសង់សំណង់គ្រប់ប្រភេទចំនួន​៣ដងបង្ក្រប់កិច្ចតែប៉ុណ្ណោះ វាប្រៀបដូចជាការសម្តែងឆាកល្ខោនអោយល្អតែមើលតែប៉ុណ្ណោះ។

សូម្បីតែលោក គួច ចំរើន អភិបាលខេត្តថ្មី ដែលល្បីថា ជាអភិបាលខេត្តខ្លាំងក្នុងការដោះស្រាយបញ្ហា និង ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមកនោះ ក៏ហាក់ពុំបានបញ្ចេញប្រតិកម្មនៅឡើយទេ គ្រាដែលសំណុំរឿងវិវាទដីធ្លី និង ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍របស់ប្រជាពលរដ្ឋ បានចូលដល់លើតុរបស់លោកយ៉ាងណាក្តី។

ដោយសារហេតុផលទាំងនេះហើយ ទើបធ្វើអោយពួកគាត់ មានការអស់សង្ឃឹមបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះពីមុនពួកគាត់សង្ឃឹមថា លោក គួច ចំរើនជាក្តីសង្ឃឹមតែមួយគត់សម្រាប់ពួកគាត់ក្នុងការដោះស្រាយជូនពលរដ្ឋក្រីក្រ តែផ្ទុយទៅវិញ បែរជាត្រជាក់ល្ហឹម ដូចបបរត្រូវទឹកកក ដូចបាយកកត្រូវម៉ាស៊ិនត្រជាក់។

ហេតុនេះមានតែលោក​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេសលើសលប់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ ដែលអាចជួយផ្តល់យុត្តិធម៌ជូនពួកគាត់ សម្រេចការកាត់ក្តីរឿងរ៉ាវនេះបាន បើទោះបីជាពួកគាត់ត្រូវចាញ់ក្តីក៏អស់ចិត្តដែរ ព្រោះពួកគាត់អស់សង្ឃឹមខ្លាំងណាស់ចំពោះចំណាត់ការរបស់រដ្ឋបាលក្រុង ខេត្តព្រះសីហនុ វាមិនខុសអីដូចពាក្យចាស់ថា ទៅសុំភ្លើងយក្សនោះទេ។ បងប្អូនប្រជាពលរដ្ឋទាំង១៨គ្រួសារក៏បានបេ្តជ្ញា ធ្វើការតវ៉ានៅមុខសាលាខេត្ត នៅថ្ងៃខាងមុខនេះ ប្រសិនបើនៅតែពុំមានដំណោះស្រាយជូនពួកគាត់ លើបញ្ហាដីធ្លីនេះ។

ដោយឡែក លោក អ៊ីធារិន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ បានបង្ហើបអោយដឹងថា ចំពោះសំណុំរឿងដីធ្លីរវាងប្រជាពលរដ្ឋ១៨គ្រួសារ តំបន់អូអារ៉េវជាមួយលោក ស្រី ឡឹក ក្ខិណា រួមជាមួយសំណុំរឿងវិវាទដីធ្លីមួយចំនួនទៀត ត្រូវបានដាក់ឆ្លងទៅលោក អភិបាលខេត្តរួចហើយ រង់ចាំកំណត់ថ្ងៃ បើកកិច្ចប្រជុំរកដំណោះស្រាយទេ ក្រោមអធិបតេយ្យភាព លោក គួច ចំរើន អភិបាលនៃខណៈអភិបាលខេត្តព្រះសីហនុ ប៉ុន្តែដោយមួយរយៈនេះ លោកមានការមម៉ាញឹកខ្លាំងពេក ទើបការប្រជុំនេះ ត្រូវបានពន្យារពេលរហូតមក។

លោកបន្តថា បើតាមលោកដឹងនាពេលកន្លង ប័ណ្ណកម្មសិទ្ធិ​របស់លោកស្រី ឡឹក លក្ខិណា យកមកប្រើប្រាស់ចូលកាន់កាប់ដីទំហំ​១ហិចតាមកន្លះ ក្នុងចំណោមផ្ទៃដីសរុបក្នុងប័ណ្ណកម្មសិទ្ធិចំនួន២ហិចតា៥៦អានោះ ត្រូវបានរដ្ឋបាលខេត្តធ្លាប់ចេញលិខិតបដិសេធម្តងរួចហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor