header ads

Sponsor

ថៃៈ ពលករខ្មែរម្នាក់ ធ្វើការក្នុងក្រុមហ៊ុនប្រមូលសំរាម នៅប្រទេសថៃ បានរងរបួសដាច់ជើងទាំងសងខាង ខណៈកំពុងធ្វើការនៅតាមដងផ្លូវ ហើយត្រូវរថយន្តមកបុកចំពីក្រោយ ។

គ្រោះ​ថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវ ខៅណយ ស្ថិតក្នុងឃុំណងព្រី ស្រុកបាងលៈមុង ខេត្តឈុនបុរី ប្រទេសថៃ។

រថយន្តបង្កម៉ាក​នីសាន់ ពណ៌ស ពាក់ស្លាកលេខ បាងកក ៤៤៦២ ​បើកបរដោយបុរសម្នាក់ឈ្មោះ ស័ក្តិសិទ្ធ សិរីផាន់  អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយ។ ចំណែករថយន្ត ប្រមូលសំរាមរបស់ក្រុមហ៊ុន អេសសឺម គ្រីនវ៉ឺ​ត ចាំកាត់ ពាក់ស្លាកលេខ ឈុនបុរី ៧៣-៣៩៤៨  ។

កម្មកររងគ្រោះ បានរងរបួសដាច់ជើទាំងសងខាង ដោយសារតែត្រូវរថយន្តបង្កបុកខ្ទប់ទៅនឹងរថយន្តដឹកសំរាម ឈ្មោះ ឈួន ប៊ុនរឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករខ្មែរទៅធ្វើការ នៅក្នុងក្រុមហ៊ុននេះ ។

សាក្សីជាកម្មករប្រមូលសំរាមដូចគ្នាម្នាក់ បាននិយាយថា មុនពេលកើតហេតុ រថយន្តរបស់ក្រុមហ៊ុនបានឈប់សំចត ដើម្បីអោយជនរងគ្រោះចុះទៅប្រមូលសំរាមនៅក្បែរផ្លូវកែង រថយន្តភ្លើងឆ្លងកាត់ គាប់ជួនពេលនោះ ក៏មានរថយន្តបង្កបានបោះពួយយ៉ាងលឿនមកពីក្រោយធ្វើអោយជនរងគ្រោះលោតគេចមិនទាន់ ក៏ត្រូវរថយន្តនោះបុកខ្ទប់ជាមួយគូទរថយន្តសំរាមតែម្តង ព្រមទាំងបានធ្វើអោយជើងទាំងពីររបស់គេ ដាច់ចេញពីរាងកាយគួរអោយសង្វែក។

ភ្លាមៗនោះ ក្រុមសង្គ្រោះបានយកកំណាត់ជើងទាំងពីរនោះ ដាក់ក្លាសេក្នុងធុងទឹកកក ព្រមទាំងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ជាទីបំផុត ដើម្បីសង្គ្រោះចំណែកអ្នកបើកបររថយន្តបង្ក បានសារភាពថា រូបគេ បានបើករថយន្តចេញពីចំណុចសិរីរ៉ាឆាទៅកាន់លំនៅឋាន ស្ថិតនៅចំណុចខៅតាឡូ(ជិតកន្លែងកើតហេតុ) តែដោយសារផ្លូវមានសភាពងងឹតទើបបណ្តាលអោយបុកនឹងរថយន្តប្រមូលសំរាមនេះតែម្តង។

បើទោះបីជាអ្នកបើកបរខំប្រឹងដោះសារយ៉ាងណាក៏ដោយ ក៏ក្រោយពេលកើតហេតុ តម្រួតថៃបាននាំខ្លួនយកទៅកាន់អធិការដ្ឋាន ដើម្បីវាស់កម្រិតសារជាតិអាល់កុលក្នុងខ្លួន ដើម្បីកំណត់ទោសតាមផ្លូវច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post