header ads

Sponsor

ស្វាយរៀងៈ មនុស្ស៤នាក់ បានរងរបួស ក្នុងនោះមានម្តាយបង្កើតរបស់ជន​ល្មើសផងដោយសាររឿងសុំលុយពីម្តាយមិនបាន ក៏យកព្រនង់វាយសំពងទៅលើម្តាយបង្កើត ហើយនោះមានអ្នកចូលឃាត់ មានអីជនកំណាចនេះវាយ​ទាំងអ្នកចូលឃាត់ រងរបួសទាំង៣នាក់ផងដែរ។

ករណីហិង្សានេះ កើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ រមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច បានអោយដឹងថា ជនបង្ក ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ មុត កេត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងបានយកព្រនង់ឈើវាយទៅលើម្ដាយ​ឈ្មោះ អ៊ុក ស៊ាន អាយុ៥៨ឆ្នាំ រស់នៅភូមិរមាំងទ្រេត ឃុំសំបួរ ដែលកំពុងដេកលើផ្ទះ។

ប្រភពបានបន្តទៀតថា ពេលនោះក៏មានឈ្មោះ យា សុឃី ភេទប្រុស អាយុ១៩ឆ្នាំ ឈ្មោះមុត ស៊ឹប ភេទស្រី អាយុ២៩ឆ្នាំ ឈ្មោះ មុត សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានចូលឃាត់កុំអោយវាយម្តាយតែត្រូវឈ្មោះ មុត កេត វាយបណ្តាលអោយរងរបួសជាទម្ងន់ ឈ្មោះយា សុឃី របួសក្បាល និងឆ្ងឹងជំនីទាំងសងខាង ឈ្មោះ មុត ស៊ិប របួសគុម្ពត្រចៀកស្តាំឈ្មោះមុត សំភាស់ របួសដៃទាំងសងខាងនិងជើងទាំងសងខាង។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចចុះឃាត់ខ្លួនជនបង្កខាងលើបានភ្លាមៗមផងដែរ។ចំណែកជនរងគ្រោះទាំងបីនាក់ បាន​បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ដោយជនសង្ស័យ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post