header ads

Sponsor

បាត់ដំបងៈ ស្ត្រីម្នាក់ ចាប់សត្វល្អិតមិនស្គាល់ យកមកលីងហូប បណ្តាលឲ្យពុលក្អួតចេញឈាមស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ​កើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះឈ្មោះ គីម សាគី អាយុ៤១ឆ្នាំ មានប្តីឈ្មោះ រុណ សម្បត្តិ អ្នកទាំង២ ជាពលករធ្វើការនៅប្រទេសថៃ ដោយមានកូននៅក្នុងបន្ទុកចំនួន ២នាក់។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានទៅបេះស្លឹកអង្គាដីមកស្ល និងបានឃើញសត្វជាច្រើនកំពុងចោមរោមនៅទីនោះ ក៏ចាប់សត្វទាំងនេះមកលីង ហើយនាំក្មួយហូប តែក្មួយហូបហើយក៏ប្រាប់មីងថា សត្វនេះល្វីងណាស់ តែស្ត្រីរងគ្រោះឆ្លើយថា មានអីឆ្ងាញ់តើ ហើយក៏ចេះតែហូបបន្តទៀត ប៉ុន្តែក្មួយរបស់គាត់ ហូបខ្ជាក់ៗ ដោយមិនបានលេបចូលក្នុងពោះនោះទេ។

ក្រោយពីហូបរួចមានអារម្មណ៍ថា មិនស្រួលក្នុងខ្លួន ស្របពេលប្តីមកដល់ បានដឹងរឿងហើយក៏ប្រញាប់ជូនប្រពន្ធទៅមន្ទីរពេទ្យភ្លាម ដើម្បីជួយសង្រោះ ពេលទៅដល់ពេទ្យស្ត្រីរងគ្រោះបានក្អួតចេញឈាម និងស្នាមរលាកស្លោកក្រអោមមាត់ និងអណ្តាតរបកមកជាដុំៗ និងឡើងជាំ ពេទ្យបានប្រាប់ថា ហួសពេលបាត់ទៅហើយ ព្រោះពិសចូលពេញបេះដូង ទោះបីដាក់ថ្នាំក៏អត់មានប្រសិទ្ធភាពដែរ ក្រោយមកស្ត្រីរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post