
ថៃៈ មានករណីប្រទះឃើញសាកសពពលករខ្មែរម្នាក់ ឈ្មោះ អាត សុខ ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែន ធ្វើការលេខ T0434011 មានស្រុកកំណើត នៅខេត្តព្រៃវែង។
ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្នុង តំបន់ចំការ ដើមព្រេងខ្យល់មួយកន្លែង ស្ថិតនៅភូមិ១២ ឃុំថាតាក់កៀប ស្រុកថាតាក់កៀប ខេត្តឆាកឈើងសៅ ប្រទេសថៃ។
ប្រភព បឋមបានរាយការណ៍អោយដឹងថា នៅកន្លែងកើតហេតុ មានពលករខ្មែរ ចូលមកធ្វើការដាំដើមព្រេងខ្យល់ និងកាប់ដើមព្រេងខ្យល់ ចំនួន៨នាក់ ក្មេង២នាក់ ស្នាក់នៅក្នុងខ្ទមបួន ខ្នង ។
ក្នុងករណីនេះ គេសង្ស័យជនរងគ្រោះអាចត្រូវសត្វដំរីព្រៃជាន់ ស្លាប់ ពីព្រោះខ្ទមស្នាក់ នៅក៏ត្រូវសត្វដំរីព្រៃជាន់ខ្ទេចខ្ទីដែរ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យ ថាតាក់កៀប ដើម្បីធ្វើការកោសល្យវិច័យតាមនីតិវិធី៕




