header ads

Sponsor

ព្រះសីហនុៈ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ មួយកន្លែង នៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងពលរដ្ឋប្រមាណ៧៧គ្រួសារ និងក្រុមហ៊ុន លោកឧកញ៉ា ឡាញ់ ភារ៉ា ដែលមានតំណាងដោយលោក ថូឆាំ បានអូសបន្លាយមកជាច្រើនឆ្នាំហើយ នៅតែរកវិធីដោះស្រាយមិនបាន ដោយសារតែភាគីលោក ថូ ឆាំ មិនព្រមបង្ហាញនូវឯកសារពាក់ពន្ធ័ ដូចជា ប៉េវេ(PV) ដីនិងអត្តសញ្ញាណ អ្នកសាងសង់ប្លង់ កម្មសិទ្ធដីធ្លីរបស់ក្រុមហ៊ុន ដើម្បីយកមកផ្ទៀងផ្ទាត់ ដោះស្រាយតាមនិតីវិធី ប៉ុន្តែផ្ទុយទៅវិញ កន្លងមកលោក ថូ ឆាំ ដែលជាតំណាងក្រុមហ៊ុន បានត្រឹម តែប្រាប់ថា ដីក្រុមហ៊ុនមានប្លង់កម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ ផងដែរនោះ គឺប្រជាពលរដ្ឋដែលពាក់ព័ន្ធទំនាស់ដីជាមួយក្រុមហ៊ុន មិនត្រូវបានគេអនុញ្ញាតឲ្យ​ចូលទៅទីតាំងដីទំនាស់នោះឡើយ។

បងប្រុសឈ្មោះ ស៊ុ សាវុធ និងប្រពន្ធ ឈ្មោះ កុល សាកាន ជាប្រជាពលរដ្ឋ ក្នុងចំណោម ប្រជាពលរដ្ឋ ទំនាស់ដីធ្លីខាងលើ បាននិយាយប្រាប់ ឲ្យដឹងថា រូបគាត់ បានទិញដី ចំណុច ខាងលើនេះ តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ដោយការទិញលក់ដីឬផ្ទេរកម្មសិទ្ធិ សុទ្ធសឹងមានការ ទទួលស្គាល់ពីអាជ្ញាធរ ដែនដី ភូមិ ឃុំបិតត្រាំងទាំង អស់ ដោយ កន្លងមក មិនដែល មានបញ្ហារ អ្វី នោះទេ ប៉ុន្តែរប៉ុន្មាន ឆ្នាំ ចុងក្រោយនេះ បែរជាមាន ឈ្មោះ ថូឆាំ មកធ្វើការ អះអាងថា រូបគាត់ រួមនិងប្រជាពលរដ្ឋ ចំនួន៧៧គ្រួសារ ផ្សេងទៀត ថា រំលោភដីរបស់ក្រុមហ៊ុនដែលមាន ប្លង់កម្មសិទ្ធិ ស្របច្បាប់របស់លោកឧកញ៉ា ឡាញ់ ភារ៉ា ទៅវិញ ហើយពួកគាត់ជាម្ចាស់ដី ចាប់តាំង ពីរពេលនោះមក មិនត្រូវបានគេ អនុញាត្តិឲ្យចេញចូលទៅដីរបស់ខ្លួននោះឡើយ។ អ្វីដែលគួរកត់សម្គាល់នោះ កន្លងមក លោក ថូ ឆាំ ដែលតំណាងឲ្យក្រុមហ៊ុនលោកឧកញ៉ាឡាញ់ ភារ៉ា មិនដែលបានយកប្លង់កម្មសិទ្ធិ ស្របច្បាប់ដែល ក្រុមហ៊ុនមានមកបង្ហាញឲ្យ ប្រជាពលរដ្ឋេពាក់ព័ន្ធ បានឃើញម្តងណាឡើយ ជាហេតុធ្វើឲ្យបញ្ហាទំនាស់ដីចំណុចខាងលើនេះ រកដំណោះស្រាយមិនចេញរហូតមក។ ចំណុចនេះត្រូវបាន សង្ស័យថា ភាគីខាងក្រុមហ៊ុន គាត់ទិញប្លង់ដី ដែលគ្មានដី គ្មានប៉េវេ ច្បាស់លាស់ គ្មានប្រភពដើមអ្នកលក់អ្នកទិញ ចេះតែដើរ ចង្អុលមកលើដីពួកគាត់ជាពលរដ្ឋទន់ខ្សោយទៅវិញ។

ដោយឡែកសំរាប់លោក មាច ចាន់ មេឃុំបិតត្រាំង នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះនៅចំពោះ មុខអ្នកសារព័ត៌មាន លោកបានធ្វើការបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ បើតាមមើលលើឯកសារកាន់កាប់ដីធ្លីរបស់ពួកគាត់កន្លងមក(មុនពេលរូបគាត់ ឡើងជាមេឃុំ )គឺសុទ្ធតែមានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានទាំងអស់ ប៉ុន្តែសំរាប់ ភាគគីខាងក្រុមហ៊ុន បែរជាមានសុទ្ធតែប្លង់កម្មសិទ្ធិស្របច្បាប់ទៅវិញសរុប សេចក្តីមករវាង លិខិតទទួលស្គាល់ការកាន់កាប់របស់ប្រជាពលរដ្ឋ និងប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន គឺភាគច្រើន នៅលើទីតាំងដីតែមួយ។ ហើយបញ្ហារនេះ កន្លងមក ប្រជាលរដ្ឋ ដាក់ពាក្យបណ្តឹង សូមជួយអន្តរាគមន៏ដោះ ស្រាយដែរប៉ុន្តែរ មិនអាចដោះស្រាយ បានដោយសារ ដីពាក់ព័ន្ធមានប្លង់កម្មសិទ្ធិ គឺថ្នាក់អជ្ញាធរ ឃុំបានត្រឹម ធ្វើ របាយការ បញ្ជូនទៅថ្នាក់លើតែប៉ុណ្ណោះ។

លោក មេធាវីបាន សីយុទ្ធ តំណាងឲ្យភាគីខាង ក្រុមហ៊ុន លោកឧកញ៉ា ឡាញ់ ភារ៉ា បានអះអាងថា ឯកសារពាក់ពន្ធ័ដីនេះគឺមានគ្រប់គ្រាន់(ប្លង់កម្មសិទ្ធិតាំងពីរ ឆ្នាំ ១៩៩៤ មកម្ល៉េះ ) ហើយ ដី ត្រូវបានម្ចាស់ដីដើម ផ្ទេរកម្មសិទ្ធិលក់បន្តគ្នាចំនួន៣តំណររួចមកហើយ។ចំពោះក្រុមហ៊ុន លោក ឧកញ៉ា ឡាញ់ ភារ៉ា ជាម្ចាស់ កម្មសិទ្ធិចុងក្រោយ (ទី៣) បច្ចុប្បន្នរាល់បណ្ណ័កម្មសិទ្ធិទាំងអស់ត្រូវាបានផ្ទេរកម្មសិទ្ធិមក ក្រុមហ៊ុនលោក ឧកញ៉ា តាម និតីវិធីច្បាប់អស់ហើយក្នុងឆ្នាំ ២០១៨។

សរុបសេចក្តីមក លិខិត បញ្ជាក់ការកាន់កាប់ ឬផ្ទេរសិទ្ធិ ដែល បងប្អូនប្រជាពលរដ្ឋមួយចំនួនមានគឺសុទ្ធ តែ នៅលើដីកម្មសិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុនទាំងអស់។ ហើយ បញ្ហារនេះ ក៏មាន ប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនធំ ក្រោយពីបាន ពិនិត្យ ឯកសារ(ប្លង់កម្មសិទ្ធិ)របស់ក្រុមហ៊ុន ពួកគាត់ក៏បាន សុំដកខ្លួនវិញខ្លះហើយនិង មិនធ្វើការតវ៉ាទៀតទេ ហើយសំរាប់ទឹកចិត្ត លោកឧកញ៉ា ឡាញ់ ភារ៉ា ចំពោះប្រជាពលរដ្ឋ ដែលបានដឹងកំហុសលោក ក៏បានធ្វើការ ដោះ ស្រាយ គោលនយោបាយមួយចំនួន ផងដែរ(ក្រៅប្រពន្ធ័តុលាការ) ប៉ុន្តែរបើបងប្អូនណាមិនមានការ ភ្ញាក់រលឹក ហើយនៅតែ ព្យាយាម ធ្វើការតវ៉ាទាំង បំពានច្បាប់គឺ ទុកឲ្យតុលាការជាអ្នកសម្រេចម្តងហើយនៅក្នុងរឿងនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post