header ads

Sponsor

ភ្នំពេញៈ ក្រុមអ្នកកាសែត​ បានសម្តែងការមិនពេញចិត្តចំពោះ​សមត្ថកិច្ចនគរបាល​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខណៈបញ្ចូនជនជាតិចិនចេញពីនាយកដ្ឋានទៅប្រទេសវិញ តាមច្រកអន្តរាជាតិពោធិ៍​ចិនតុង អ្នកសារកាសែត​ចុះទៅសួរនាំ និងថតរូបផ្សាយជូនមហាជន និងប្រជាពលរដ្ឋអោយបានទស្សនា បែរជាប្រធាននាយកដ្ឋាន ដែលទើបឡើងថ្មី ឈ្មោះ រតនៈ មង្គល និងជាពិសេសអនុប្រធាននាយកដ្ឋានស៊ើបអង្គេតអនុវត្តនីតិវិធី ឈ្មោះ ឯម កុសល ទើបតែងតាំងថ្មីនោះ ហាមមិនអោយចូលថត ឬផ្សាយជាដាច់ខាត ហើយមិនបំភ្លឺព័ត៌មាននេះមកក្រុមអ្នកកាសែតទៀតផង ហាក់បីដូចជាមានការលាក់បាំង។

រាល់ទង្វើសមត្ថកិច្ចធ្វើបែបនេះ ក្រុមអ្នកកាសែត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលតែងតែទស្សនា មិនយល់ និងមានការងើយឆ្ងល់ខ្លាំងណាស់? ផ្ទុយពី​កាលប្រធាននាយកដ្ឋានអន្តោប្រវេសន៍ចាស់ លោក អ៊ុក ហៃសីឡា និងអនុប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តនីតិវិធីចាស់ លោក គង់ ណារិទ្ធ រាល់សកម្មភាពលោកចុះចាប់បង្ក្រា​បជនជាតិចិន ដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា និងបង្កើតបទល្មើស ហើយលោកបញ្ចូនជនជាតិចិននោះវិលត្រលប់ទៅប្រទេសរបស់គាត់វិញ ពេលដែលក្រុមអ្នកសារព័ត៌មានចូលទៅសុំការបំភ្លឺ ឬចូលទៅយកព័ត៌មាន និងសម្ភាសន៍ លោកតែងតែមានការនិយាយជាមួយក្រុមអ្នកសារព័ត៌មាន និងបំភ្លឺហើយផ្តល់ព័ត៌មានឲ្យ​ជានិច្ច មិនដែលលាក់បាំង ឬក៏ដេញអ្នកសារព័ត៌មានចេញនោះទេ ដូចលោកទាំងពីរ ទើបឡើងថ្មីនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងែទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទីរសៀល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបញ្ជូនជនជាតិចិនប្រុសស្រីចំនួន១៨នាក់ តាមច្រកអន្តរជាតិ ពោធិ៍ចិនតុង ឲ្យ​វិលត្រលប់ទៅប្រទេសរបស់គាត់វិញ ពេលនោះក្រុមអ្នកសារព័ត៌មានជាច្រើនបានចូលទៅផ្តិតយករូបភាព និងសួរនាំពីព័ត៌មានការបញ្ជូ​នជនជាតិចិនទាំង១៨នាក់ ហើយចង់ដឹងថា ជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួន ហើយ​ធ្វើការបញ្ជូនចេញនោះ មានការពាក់ពន្ធ័និងករណីអ្វីអោយច្បាស់លាស់ ដើម្បីងាយស្រួលដល់អ្នកសារព័ត៌មានសរសេរផ្សព្វផ្សាយប៉ុន្តែពេលដែលអ្នកសារព័ត៌មាន ចូលសួរនាំ និងសូមធ្វើការបំភ្លឺពីសមត្ថកិច្ច ពិសេសពី​លោក អនុប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តនី​តិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេស៍ ដើម្បីអោយមហាជនប្រជាពលរដ្ឋអោយបានទស្សនា បែរជាលោកហាមឃាត់មិនអោយផ្សាយ ហើយមិនអោយថត ហើយមិនបញ្ជាក់សូម្បីតែបន្តិច ដោយ​លោកប្រាប់​ថា ថ្នាក់លើ មិនអោយផ្សាយ ហើយមិនអោយថតចប់។

កន្លងមក តាមអនុសាសន៍របស់សម្តេតេជោ ហ៊ុន សែន ក្នុងពិធីជួបជុំពិសាអាហារសាមគ្គីជាមួយក្រុមអ្នកសារព័ត៌មានទូទាំងខេត្ត/រាជធានី ស្ថិតក្នុងមជ្ឈមណ្ឌលមហាស្រពកោះពេជ្រឈ សម្តេច មានប្រសាសន៍ថា សូមឲ្យអ្នកសារព័ត៌មានចុះយកព័ត៌មានពិត និងលុបបំបាត់ព័ត៌មានក្លែងក្លាយអោយអស់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post